Saturday, January 14, 2017

លោកសុរិយា បាយ័ន្ត

លិខឹតផ្ញើជូនជនរួមជាតិជាទីគោរពស្នេហា
៧​មករា ជាថ្ងៃយួនឈ្លានពានទឹកដីខ្មែរ !!!
បើគ្មាន២៣តុលា ផែនការ <ក៥> នឹងបំផុតពូជសាសន៍ខ្មែរបាត់ទៅហើយ !!!

        យួនគឺជាព្រានព្រៃដ៏ចម្លែកបំផុតដែលបានប្រើល្បិចកល្ប៍គ្រប់បែបយ៉ាងដើម្បីបរបាញ់សត្វ ប៉ុន្តែ​វាមិនចង់បាន សាច់បក្សីទេ គឺវាចង់បានតែសំបុកសត្វតែប៉ុណ្ណោះ។ មហិច្ឆិតាដ៏​ខ្មៅ​ក្រខ្វក់​របស់វា​គឺសម្លាប់ខ្មែរឲ្យផុត ពូជដើម្បីលេប ត្របាក់ តែទឹកដីខ្មែរតែប៉ុណ្ណោះ។
៧មករា​គឺជាល្បិចយួន ដោយពួកវាបានយកខ្មែរមួយក្រុមមកបញ្ជារ​បង្កើតជាក្រុមអាចោរមក​កាប់សម្លាប់ខ្មែរអស់ជិត ២លាននាក់បន្ទាប់មក ពួកវាបានយកខ្មែរមួយក្រុមទៀតបង្កើតជាក្រុម​អាគិញ​មកបញ្ជារ បណ្តេញពួកអាចោរ ដោយ បានប្រើដៃខ្មែរឲ្យសម្លាប់ខ្មែរដោយ ឥត ញញើតដៃរហូតមក​ដល់​សព្វ​ថ្ងៃនេះ បានដោយប្រសិទ្ធភាពជាទីបំផុត សម ដូចពាក្យខ្មែរតែងពោលថាៈ  <អូសទូកកុំឲ្យល្អាន  ចាប់ត្រីបាន កុំឲ្យល្អក់ទឹក> យ៉ាងដូច្នោះដែរ។  ឥឡូវយួនលេប ខ្មែរជិតអស់មែន ទែនហើយ ហើយ​យួននៅតែគ្រហើៗ ហើយក៏នៅមានខ្មែរខ្លះនៅតែគាំទ្រ៧មករាយ៉ាងផ្កាប់ មុខតទៅទៀត…..
បើសិនជាគ្មាន២៣តុលាមកជួយទប់ ម៉្លេះផែនការ <ក៥​> របស់៧ មករានៅតែបន្តបំផុតពូជខ្មែរ តទៅទៀតជាមិន ខានឡើយ។ ហេតុ យ៉ាងដូច្នេះហើយ បានជាពួកអាគិញចេញពី៧មករា វាប្រឆាំងនឹង ២៣តុលាខ្លាំងណាស់ ពីព្រោះ​២៣តុលា​ជាឧបសគ្គៈរារាំងល្បិចកល ពួកយួន​​មិនឲ្យលេបត្របាក់​ទឹកដី​ខ្មែរ​បាន។ ពួកវាបានលុបថ្ងៃជាប្រវត្តិសាស្រ្ត នេះចោលចេញពីបញ្ជីរថ្ងៃបុណ្យជាតិ រួចហើយពួកវា​បានរក្សាថ្ងៃ៧មករាជាថ្ងៃបុណ្យជាតិរហូតមកដល់ សព្វថ្ងៃនេះ។
ជាក់ស្តែងណាស់ តាមព័ត៌មានថ្មីៗ បើសិនជាវាពិតមែននោះ ថាមាន យោធាវៀតណាមបានមក តាំងទីនៅលើទឹកដី ខ្មែរតាមបណ្តោយព្រំ ប្រទល់ខេត្តរតនគិរីជិត៤០ម៉ឺនហិកតាតាមរយៈនយោបាយសម្បទាន ដីសេដ្ឋកិច្ចចំនួន៩៩ឆ្នាំ។  ២៣តុលាបានតម្រូវឲ្យកងទ័ពបរទេសដកចេញឲ្យអស់ពីទឹកដីខ្មែរ ម្តេចឡើយក៏ពួកយោធាយួនអាចមកតាំងទីបាន យ៉ាងដូច្នេះ???
ដូច្នេះ​គណបក្សប្រឆិតត្រូវតែទាមទារជាផ្លូវការសុំឲ្យកោះប្រជុំសន្និ សិទអន្តរជាតិនៅក្រុងប៉ារីស៍​២៣តុលា១៩៩១ ដើម្បីសើរើពីបញ្ហា វត្តមានកងទ័ពបរទេសនៅលើទឹកដីខ្មែរនៅពេលនេះ ពីព្រោះវាផ្ទុយ និងបានរំលោភលើសន្ធិសញ្ញា សន្តិភាព២៣តុលា១៩៩១នេះយ៉ាង ជាក់ស្តែងជាទីបំផុត។
តើសុំតែប៉ុណ្ណឹងបានដែរឬទេ???

ដោយបំណងល្អពី បាយន្ត សុរិយា (០7/07/2017)


No comments: