Monday, March 21, 2016

បាយ័ន្ត សុរិយា

លិខឹតផ្ញើជូនអ្នកនយោបាយគ្រប់និន្នាការ
ជម្ងឺសួរពូជ !!!

តាំងពីក្រោយសម័យអង្គរដ៏រុងរឿងមក ស្រុកខ្មែរបានត្រូវប្រទេស​ជិត​ខាងចូលមកវាយលុក ដណ្តើមចែក គ្នាស៊ីតាមចំណង់ដោយ​សារខ្មែរ​មានជម្ងឺសួរពូជមួយឈ្មោះហៅថាជម្ងឺ: <ចេះឯងមិនក្រែង ចេះគេ អង្គុយ លើចង្អេរខំលើកខ្លួនឯង>។​ បន្ថែមពីលើជម្ងឺសួរពូជនេះ​ នៅ​ដើម​សតវត្សទី២១នេះ​ ខ្មែរមានជម្ងឺថ្មីមួយ ចូលមកស៊ីរូងតាំងពីក្បាល​ដល់ចុងជើង។ ជម្ងឺថ្មីនេះឈ្មោះហៅថា: <ជម្ងឺតួឯក ឬជម្ងឺ: គ្មានគ្រូ បា​អាចារ្យ ណាមកប្រដៅអាត្មាអញបានឡើយ>។ ដោយសារតែជម្ងឺទាំង២មុខនេះ ស្រុកខ្មែរ នឹងត្រូវរលាយសាប សូន្យ ពីផែនទីសកលលោកក្នុងរយ:ពេលមិនយូរប៉ុន្មានខាងមុខជាមិនខាន​ឡើយ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលក្នុង​ពេលដ៏ថ្មីៗ​បំផុត​នេះថា: <កម្ពុជាសព្វថ្ងៃ មិនខុស ពីកម្ពុជាក្រោមទេ​ពីព្រោះ​ស្ថាប័ន​រដ្​ខ្មែរមានយួនកំពុងកាន់ការងាររបស់ជាតិខ្មែរជាច្រើន>         ខ្ញុំមិនសូវជាមានការភ្ញាក់ផ្អើលប៉ុន្មានឡើយ ពីព្រោះខ្ញុំក៏មានទស្សន:​ដូចនេះដែរដោយ​សារ​ខ្ញុំបានយល់ យ៉ាងច្បាស់ណាស់អំពីបុព្វហេតុនៃ ជម្ងឺទាំង២មុខរបស់ខ្មែរខាងលើនេះឯង។ ជម្ងឺនេះគ្មានគ្រូពេទ្យមក​ពីស្ថានសួគ៌ណាអាចព្យាបាលបានឡើយ គឺមានតែខ្មែរគ្រប់រូបទាំង អស់ទាំងក្មេងទាំងចាស់ ទាំងស្រី ទាំងប្រុសខំតាំងចិត្តព្យបាលជម្ងឺនេះ​ដោយខ្លួនឯងតែរៀងៗខ្លួនតែប៉ុណ្ណោះជាពិសេស គឺអ្នកនយោបាយ ខ្មែរគ្រប់និន្នាការទាំងអស់តែម្តង។ ពីជំនាន់មួយទៅជំនាន់មួយ អ្នក នយោបាយខ្មែរតែងមានចរឹតបែប នេះឯង។ មិនដែលឃើញអ្នក​នយោ​បាយខ្មែរណាតែម្នាក់បើកចិត្តទូលំទូលាយ ទទួលយកមតិអ្នកដទៃ​ឡើយ អ្នកណាដែលមិនស្របនឹងខ្លួនសុទ្ធតែត្រូវជាប់ជោទថាជា <ជនក្បត់ជាតិ> ទាំង អស់
 បច្ចុប្បន្ននេះ ជម្ងឺតួឯក កំពុងវាយលុកពាសពេញសង្គមខ្មែរទាំងមូល។ គ្រាន់តែមានទស្សន:ល្អ ត្រឹមត្រូវ មានគេគាំទ្របន្តិចបន្តួច ក៏ស្រាប់តែ កាច់រាងឡើងខ្ទីតដោយសារជម្ងឺតួឯកនេះភ្លាមមួយរំពេជ។ គឺមានតែ
អញ!  អញត្រូវតែធ្វើជាប៉ាធាន! កុំជោរជាមួយអញឲ្យសោះ!  ឪព្រះ ម្ចាស់ថ្លៃ! មុខជារលាយហើយណា ម៉ែអាថ្លែនអើយ។
ចុងក្រោយនេះ ខ្មែរទាមទារ២១តុលា១៩៩១​មានច្រើនក្រុមគួរសម​ដែរទាំងនៅស្រុក អាមេរិក ទាំងនៅ ស្រុកបារាំង​។ ដោយសារតែជម្ងឺ សួរពូជទាំង២មុខខាងលើនេះ មិនដឹងជាថ្ងៃណានឹងរកឯកភាពគ្នា ឃើញដើម្បីឆ្ពោះទៅរកសម្ព័ន្ធដោយស្មោះត្រង់ឲ្យមានតែមួយបានទេ។ 
ថ្មីៗនេះ ខ្ញុំបានចូលរួមកិច្ចប្រជុំរប៉េះរប៉ោះរបស់ពួក២៣តុលា១៩៩១​មួយក្រុមនៅវត្ត Bagneux (ប្រទេស បារាំង) ខ្ញុំមានការខកចិត្តជាខ្លាំង ពីព្រោះវាខុសនឹងគោលបំណងរបស់ខ្ញុំទាំងស្រុងដែលចង់បានក្រុម ២៣ តុលា១៩៩១ទាំងអស់មកជួបតទល់មុខគ្នា ដើម្បីស្វែងរកយុទ្ធសាស្រ្ត រួមមួយឆ្ពោះទៅរក ជ័យ ជំនះ។ ផ្ទុយស្រឡះ ពួកគេដែលរៀបចំកិច្ច ប្រជុំដ៏រប៉េះរប៉ោះនោះ មិនព្រមទទួលយក​ការរិះគន់អ្វី​ទាំង អស់ គេថា បើមិនយល់ស្របសុំ <អន់ចឺន> ទៅរកក្រុមផ្សេងទៅ ពីពោះពួកគេ នោះចេះតែទៅមុខហើយ មិនចាំនរណាទាំងអស់ (sic)…

ដោយបំណងល្អពី បាយន្ត សុរិយា (០៤/០១/២០១៦)
https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gif


No comments: