Tuesday, January 5, 2016

ពីបាយន្ត សុរីយា

លិខឹតផ្ញើជូនរួមជាតិជាទីគោរពស្នេហា
៧​មករា ជាថ្ងៃយួនឈ្លានពានទឹកដីខ្មែរ !!!
បើគ្មាន២៣តុលា ផែនការ <ក៥> នឹងបំផុតពូជសាសន៍ខ្មែរបាត់ទៅហើយ !!!

        យួនគឺជាព្រានព្រៃដ៏ចម្លែកបំផុតដែលបានប្រើល្បិចកល្ប៍គ្រប់បែបយ៉ាងដើម្បីបរបាញ់សត្វប៉ុន្តែ​វាមិនចង់បានសាច់បក្សីទេគឺវាចង់បានតែសំបុក សត្វតែប៉ុណ្ណោះ។ មហិច្ឆិតាដ៏​ខ្មៅ​ក្រខ្វក់​របស់វា​គឺសម្លាប់ខ្មែរឲ្យផុតពូជ​ដើម្បីលេបត្របាក់តែទឹកដីខ្មែរតែប៉ុណ្ណោះ។
៧មករា​គឺជាល្បិចយួន ដោយពួកវាបានយកខ្មែរមួយ​ក្រុមមក​បញ្ជារ​​ បង្កើតជាក្រុមអាចោរមក​កាប់សម្លាប់ខ្មរអស់ជិត២លាននាក់ បន្ទាប់​មក​​ពួកវាបានយកខ្មែរមួយក្រុមទៀតបង្កើតជាក្រុម​អាគិញ​មកបញ្ជារ​បណ្តេញពួកអាចោរ ដោយបានប្រើដៃខ្មែរឲ្យសម្លាប់ខ្មែរ​ដោយឥត​ញញើតដៃរហូតមក​ដល់​សព្វ​ថ្ងៃនេះ បានដោយប្រសិទ្ធភាពជាទីបំផុត សមដូចពាក្យខ្មែរតែងពោលថាៈ <អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក> យ៉ាងដូច្នោះដែរ។ ឥឡូវយួនលេបខ្មែរជិត​អស់មែន​ទែន​ហើយ ហើយ​យួននៅតែគ្រហើៗ ហើយក៏នៅមានខ្មែរខ្លះនៅតែគាំទ្រ​៧មករាយ៉ាងផ្កាប់មុខតទៅទៀត…..។
បើសិនជាគ្មាន២៣តុលាមកជួយទប់ ម៉្លេះផែនការ <ក៥​> របស់៧មករា​នៅតែបន្តបំផុតពូជខ្មែរ តទៅទៀតជាមិនខានឡើយ។ ហេតុយ៉ាង​ដូច្នេះហើយបានជាពួកអាគិញចេញពី៧មករា វាប្រឆាំងនឹង២៣​តុលា​ខ្លាំងណាស់ ពីព្រោះ​២៣តុលា​ជាឧបសគ្គៈរារាំងល្បិចកល្ប៍ពួកយួន​​មិនឲ្យលេបត្របាក់​ទឹកដី​ខ្មែរ​បាន។ ពួកវាបានបានលុបថ្ងៃជាប្រវត្តិ​សាស្រ្តនេះចោលចេញពីបញ្ជីរថ្ងៃបុណ្យជាតិ រួចហើយពួកវា​បានរក្សា​ថ្ងៃ៧មករាជាថ្ងៃបុណ្យជាតិរហូតមកដល់សព្វថ្ងៃនេះ។
ជាក់ស្តែងណាស់ តាមព័ត៌មានថ្មីៗ បើសិនជាវាពិតមែននោះ ថាមាន​យោធាវៀតណាមបានមក តាំងទីនៅលើទឹកដីខ្មែរតាមបណ្តោយ​ព្រំ​ប្រទល់​ខេត្តរតនគិរីជិត៤០ម៉ឺនហិកតាតាមរយៈនយោបាយ សម្បទាន​ដីសេដ្ឋកិច្ចចំនួន៩៩ឆ្នាំ។  ២៣តុលាបានតម្រូវឲ្យកងទ័ពបរទេសដកចេញឲ្យអស់ពីទឹកដីខ្មែរ ម្តេច​ឡើយក៏ពួកយោធាយួនអាចមកតាំងទីបានយ៉ាងដូច្នេះ???
ដូច្នេះ​គណបក្សប្រឆិតត្រូវតែភ្ញាក់ខ្លួនឡើង ដឹកនាំពលរដ្ឋខ្មែរ​ធ្វើមហា​បាតុកម្មដើម្បីទាមទារសុំឲ្យ២៣តុលាសើរើពីបញ្ហាវត្តមានកង​ទ័ព​បរទេ​ស​នៅលើទឹកដីខ្មែរនៅពេលនេះ ពីព្រោះវាផ្ទុយ និងបាន រំលោភ​លើ​សន្ធិសញ្ញាសន្តិភាព២៣តុលា១៩៩១នេះយ៉ាងជាក់ស្តែងជាទីបំផុត។
តើសុំតែប៉ុណ្ណឹងបានដែរឬទេ???

ដោយបំណងល្អពី បាយន្ត សុរិយា (០៤/០១/២០១៦)

No comments: