Thursday, January 21, 2016

ពីបាយន្ត សុរិយា

មកពីខ្មោចក្នុងឲ្យដៃ ទើបខ្មោចក្រៅវាហ៊ាន !!!

       ការជាប់ឆ្នាតជាថ្មីរបស់លោកទេព ​នីថាជាអគ្គលេខាធិការគ.ជ.ប. បានបង្ហាញឲ្យឃើញកាន់តែច្បាស់ហើយថា បើគ្មានសម្លងគាំទ្រពី សង្គ្រោះ​ជាតិក៏មិនអាចចេញរួចឡើយ​ ហើយបើមានវិញគឺនៅក្នុង ករណីតែ១គត់ គឺសម្លងរបស់លោកហង្ស ពុទ្ធា។ នៅក្នុងចំណោម​សមាជិកទាំង៤រូបរបស់សង្រ្គោះជាតិ គឺមានតែលោករ៉ុង ឈុនតែម្នាក់​គត់ដែលបានចេញមុខមកប្រកាសជាសាធារណៈថាលោកបានប្រឆាំង ចំពោះបេក្ខភាពរបស់លោកទេព នីថា។ ដំណឹងវល្លិ៍ត្អើកបានឲ្យ​ដឹង​ថាលោកទេព នីថា ដែល​បាន​ជាប់​ឆ្នោតនេះគឺមាន៧សម្លេងគាំទ្រ​ក្នុង​ចំណោមអ្នកបោះ​ឆ្នោតចំនួន៩នាក់ គឺបានសេចក្តីថានៅក្នុងចំនួន៧ សម្លេងគាំទ្រ​ នេះច្បាស់ណាស់ថាមាន១ឬ២សម្លេងរបស់សង្រ្គោះជាតិ​ដោយឥតប្រកែកបានឡើយ!!!។
       ឪអាថ្លែនអើយ! ថ្នាក់ដឹកនាំសង្រោះជាតិបានត្រឹម​តែសំដែង​ការ​សោកស្តាយសំរក់ទឹកភ្នែកក្រពើគួរឲ្យឆ្អើមយ៉ាងក្រៃលែង។ ពួកគេ​គ្មានគឹតចាត់វិធានការស្វែងរកវែកមុខជនក្បត់១ឬ២នាក់មកដាក់​ទណ្ឌ​កម្មតែអ្វីបន្តិចណាសោះ ផ្ទុយទៅវិញ ម៉ែអាថ្លែននឹកហួសចិត្តយ៉ាង​ក្រៃលែង ពួកគេនោះបាន​ដម្បីបំភាន់មតិសាធារណៈ បានពន្យុះ​សុំឲ្យគណៈកម្មការ​​វិន័យចាត់វិធានការលើលោកតំណាង​រាស្រ្ត​លឹម គឹមយ៉ា ដែលហ៊ានបកស្រាយ​​រឿងដ៏អាស្រូវបំផុតនេះទៅវិញ។ នៅ​ក្នុង​សមរភូមិ​លទ្ធិ​ប្រជា​ធិបតេយ្យគឺដូចគ្នាបេះបិទនឹងសមរ​ភូមិយោ​ធា​ដែរ បើមានក្រុមក្បត់នៅក្នុងជួរកងទ័ពរបស់​ខ្លួន​ហើយ​នោះ ទោះជាមេ​ទ័ពពូកែយ៉ាងណាក៏ត្រូវតែចាញ់គ្រប់ជំហានដែរ។ លោកប៉ាធាន​ដ៏​ឆំ​មហិមាសម រង្ស៊ី និងប្រពន្ធគាត់បាត់មាត់ដូចគេចុក !!!  ហេ! ហេ! តើ​សកម្ម​ជនគណ​បក្សសង្រ្កោះ​ជាតិ​នៅតែមា​ន​ជំនឿលើក្រុមថ្នាក់ដឹក​នាំ​ដែលមានចោរបង្កប់បែបនេះតទៅទៀត​ឬយ៉ាងណា ???។ រឿងក្បត់​ចេញ​ពីផ្ទៃក្នុងបែបជាក់ស្តែងយ៉ាងណឹងមិនមែនជា​រឿងលេង​សើចទេ​ណា! សកម្មជនអ្នកស្នហាជាតិ​ពិតប្រា​កដ​មិនត្រូវមើលស្រាល​លើរឿង​ក្បត់បែបនេះឡើយ !!!

តើសុំតែប៉ុណ្ណឹងបានដែរឬទេ???

ដោយបំណងល្អពី បាយន្ត សុរិយា (២០/០១/២០១៦)


No comments: