Thursday, April 9, 2015

VOD Hot News of April 9, 2015

ជ័យោបងប្អូន យើងឈ្នះហើយ!

លក់មាន់ លក់ទា លក់ដី ... មកជួយសង្គ្រោះចោរយើង!

យើងសង្គ្រោះញាត្តិ សង្គ្រោះចោរ ព្រោះស៊ីភីភី និង សង្គ្រោះចោរជាពន្ធប្តីទេតើ!

******************************************************************



លោក រ៉ុង ឈុន ដែល​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃមាត់​ត្រូវ​ជ្រើស​ជា​សមាជិក គ ជ ប ថ្មី​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី8 មេសា 2015, 03:27 PM

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ ដែល​រិះគន់ រដ្ឋាភិបាល​ឥត​សំចៃមាត់ គឺ​លោក រ៉ុង ឈុន ត្រូវបាន​គណបក្ស​សង្គ្រោះ​​ជាតិ​ជ្រើសរើស​ឲ្យទៅ​កាន់​តួនាទី​ក្នុង​ស្ថាប័ន​ ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី តាម​កិច្ចព្រមព្រៀង​បញ្ចប់​​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត តាម​រូបមន្ត ៤-៤-១ ។​
​សេក្តីប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជា​ តិចុះ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៥ ឲ្យដឹងថា បេក្ខភាព​៤​រូប​មកពី​គណ​បក្ស​​ប្រឆាំង ដែល​នឹង​ទៅ​កាន់​តំណែង​ជា​សមាជិក គ​.​ជ​.​ប ថ្មី គឺ​មានឈ្មោះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ។​
​លោក រ៉ុង ឈុន  ធ្លាប់​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​៩៦​ថ្ងៃ កាលពី​២០០៥ ដោយសារ​តែ​មន្ត្រី​សង្គម​ស៊ី​វិល​រូបនោះ រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែមពី​បញ្ហា​ព្រំដែន​ជាមួយ​វៀត​ណាម ដែល​លោក​ថា​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី ។​
​ប្រធាន​ក្រុមការងារ​បោះឆ្នោត​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន អះអាងថា ការ​ជ្រើស​មន្ត្រី​សង្គម​ស៊ីវិល ​គឺ​លោក រ៉ុង ឈុន ផង​នោះ អាច​ជា​ការ​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀតទៅ​សាធារណជន​ពី​ឯករាជ្យភាព​របស់​ ស្ថាប័ន​ជាតិ​រៀបចំ​​ការបោះឆ្នោត​ថ្មី​នេះ។ លោក​ថា «​យើង​មិន​ចង់​ឲ្យឃើញ​រំលេច​ឃើញ​តែ​បក្ស​មួយ​គត់​នោះ​ទេ ដូច្នេះ​យើង​ចង់ឲ្យ​មាន​ភាគី​តំណាង​ផ្សេងៗ ដែល​ជា​តំណាងឲ្យ​ប្រជាពលរដ្ឋ​ដែរ នៅ​ខាងក្រៅ​ដែល​មិន​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ហើយ​ភាគី​ហ្នុង​ក៏​អាច​ជួយ​ប្រជាពលរដ្ឋ ផ្ដល់​ក្ដីសង្ឃឹម ជំនឿ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ជឿ​ទៅ​លើ​ស្ថាប័ន​រៀបចំ​ការបោះ​ឆ្នោត​ថ្មី​នេះ​» ។​
​លោក រ៉ុង ឈុន ឲ្យដឹងថា ថ្មី​ដ្បិតតែ​ច្បាប់​បោះឆ្នោត​ថ្មី ដែល​កើតចេញ​ពី​ការធ្វើ​កំណែ​ង​ទម្រង់របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ មិនទាន់​ល្អឥតខ្ចោះ​ក៏ដោយ ក៏​ប៉ុន្តែ​លោក​ថាអំឡុងពេល​បំពេញ​ការងារ​លោក​នឹង​ប្រឹងប្រែង​ឲ្យអស់​លទ្ធភាព ដើម្បី​ធានា​ពី​សន្លឹកឆ្នោត​ពិតប្រាកដ ដែល​ពលរដ្ឋ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកនយោ​បាយ​។ លោក​ថា «​យើង​ចង់​ឃើញ គជប មួយ​មាន​ដំណើរការ​ទៅ​ល្អ​ក្នុង​លក្ខណៈ​ខាង​ការ​បោះ​ឆ្នោត ធ្វើ​ម៉េច​ឲ្យ​អ្នក​ចាញ់​ចាញ់​ដោយ​អស់ចិត្ត អ្នកឈ្នះ ឈ្នះ​ដោយ​កិត្តិយស ហើយ​នឹង​គ្មាន​បញ្ហា​អី​កើតឡើង ហើយ​ខ្ញុំ​នឹង​ខិតខំ ហើយ​នឹង​រៀនសូត្រ​ពី​សហការី​នៅក្នុង​ហ្នឹង ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​នូវ​លទ្ធផល​ឆ្នោត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ខ្មែរ​ទាំង​អស់​គ្នា​» ។​
​សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត លោក យង់ គិមអេង លើកឡើងថា មន្ត្រី​សង្គម​ស៊ីវិល ដែល​បាន​តួនាទី តាមរយៈ​អ្នក​នយោបាយ ជៀស​មិន​ផុត​ពី​ការ​ក​ប្រយោជន៍​ឲ្យ​អ្នកនយោបាយ​នោះ​ទេ  បើអ្នក​នោះ​មាន​ជំហរ​ទន់ជ្រាយ ។ លោក​ថា«​អ្វី​ដែល​ខ្ញុំ​បារម្ភ ខ្ញុំ​បារម្ភ​តែ​ប៉ុណ្ណេះ​ទេ ខ្ញុំ​បារម្ភ​ត្រង់​ថាខ្លាច​លោ​​ម្នាក់ៗ​ខំ​ការពារ​គោលជំហរ​បក្ស​ដែល​វា​ ធ្វើ​ឲ្យ​ដើ​រចាក​ឆ្ងាយ​ពី​គោលជំហរ​សេរី និង​យុត្តិធម៌​របស់ គជប​» ។​
​សូមបញ្ជាក់​ថា លោក រ៉ុង ឈុន  មាន​បរិញ្ញាបត្រ​ផ្នែក​គណិតវិទ្យា និង​ធ្លាប់​ជា​គ្រូបង្រៀន​គណិតវិទ្យា។ ​បន្ទាប់មក​លោក​បង្កើត​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​មក​ដល់ពេលនេះ​១៥​ឆ្នាំ​ហើយ។ លោក​ធ្លាប់​ចូលរួម​ទាមទារ​សិទ្ធិ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ជាមួយ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​គឺ​លោក ជា វិជ្ជា ដែល​មាន​ទំនាក់ទំនង​ស្និទ្ធិ​​ជាមួយ លោក សម រង្ស៊ី​ ។​
​បច្ចុប្បន្ន លោក រ៉ុង ឈុន កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ទាក់ទិន​នឹង​បទ​ចោទ ថា​បាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ហើយ​មាន​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ អំឡុង​គណបក្ស​សង្គ្រោះ​ជាតិធ្វើពហិកា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣ ៕

សូម​សរសេរ​មក​លោក ញឹម សុខន​ តាម​រយៈ sokhorn@vodhotnews.com



No comments: