Monday, March 2, 2015


លោក​​​​ម៉ម សូណង់​​ដូ​ហ៊ាន​​​ឲ្យ​​ដុត​​រូប​​លោក​​ចោល​ បើ​​អាណត្តិ​ទី៦​បក្ស​​សង្គ្រោះ​​ជាតិ​​ឈ្នះ​ឆ្នោត​​​
អត្ថបទ 01-03-2015 2:48 am  |  ដោយ សៅ វិសាល



ជាថ្មី​ម្តងទៀត លោក​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​ម្ចាស់​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ ដែល​គេ​ដឹងថា មាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង​តាំងពី​យូរយា​ណាស់​មកហើយ​នោះ រិះគន់ និង​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ​ទាំង​២ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឥត​សំចៃមាត់​ថា “​បើសិន​អាណិត្ត​ទី​៦​លោក​សម រង្ស៊ី នឹង​លោក​កឹម សុខា​ឈ្នះឆ្នោត​ទិញ​សាំង​៣-៤​ធុង យក​មក​ដុត ម៉ម​សូណង់ដូ​ចោល​ចុះ អត់​ឈ្នះ​ទេ ចាំ​ពាក្យ​ម៉ម សូណង់ដូ​ទៅ​”​។​

សម្លេង​លោក​ម៉ម សូណង់ដូ, សូមចុច ៖ 
http://www.vayofm.com/mp3/2015/Sound-of-day/Sound-of-day-02/20150228_Morm%20sonongdo.mp3

​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​រូបនេះ បន្តថា លោក​អស់ជំនឿ​ចិត្ត​ទាំងស្រុង​ចំពោះ មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា និង​បាន​ចាត់ទុក មេដឹកនាំ​បក្សប្រឆាំង​ទាំង​ពីរ​រូប​នោះ មាន​ចរិក​ដូចស​ត្វ​បង្គួយ ដែល​ចូលចិត្ត​ធ្វើ​ចរិក​ឡេមឡឺមៗ ហើយ​រត់​បាត់​(​រត់​ចូល​សភា​), គ្មាន​គោលជំហរ​ច្បាស់លាស់​ក្នុងការ​ទាមទារ​រក​យុត្តិធម៌​ជូន ម្ចាស់ឆ្នោត​, ធ្វើឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ស្លាប់ និង​ពិការ​រហូតមកដល់​ពេលនេះ ដោយសារ​តែ​ចូលរួម​បាតុកម្ម​កាលពី​អំឡុង​ក្រោយពេល​បោះឆ្នោត ក្នុង​ឆ្នាំ​២០១៣​។
សម្លេង​លោក​ម៉ម សូណង់ដូ,សូមចុច ៖
http://www.vayofm.com/mp3/2015/Sound-of-day/Sound-of-day-02/20150228_Morm%20sonongdo%202.MP3

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងណា​នៅឡើយ​ទេ ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​
កន្លងមក លោក​ម៉ម សូណង់ដូ ធ្លាប់​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​សកម្ម​មួយ រូប​ដែល​តែងតែ​ចូលរួម​រាល់​សកម្មភាព​នយោបាយ​នានា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស ​ប្រឆាំង​មួយ​នេះ​។ ប៉ុន្តែ​ក្រោយពេល​ដែល​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ចូល​សភា​រួចមក លោក​ម៉ម សូណង់ដូ មិន​ពេញចិត្ត​នឹង​សកម្មភាព​របស់​មេបក្ស​ប្រឆាំង​ទាំងពីរ​៖ ទី​១   គឺ​ទាក់ទង​នឹង​ជំហរ​មិន​ច្បាស់លាស់​រឿង​ដូរគ​.​ជ​.​ប និង​ទី ២   ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មុន​អាណត្តិ​។​


​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ មាន​ចំណុច​វិជ្ជមាន​ជា​ច្រើន​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាងថា មក​ពី​ការជំរុញ និង​ក្រើនរំលឹក​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​។ ចំណុច​វិជ្ជមាន​ទាំងនោះ មាន​ដូច​ការ​បញ្ចុះតម្លៃ​ប្រេងសាំង ថ្លៃ​ទឹក ថ្លៃ​អគ្គិសនី និង​ការតំឡើង​ប្រាក់ខែ​គោល​របស់​កម្មក​រន​យោជិក​ជាដើម​។ ទន្ទឹមនឹងនេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀបចំ​ការធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ថ្មី ដែល​ធានា​នូវ​ភាព​សុ​ក្រិត យុត្តិធម៌ សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​។ ជាង​នេះ ទៅ​ទៀត​លោក​សម រង្ស៊ី បានបញ្ជាក់​ថា “​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​ក្រុមការងារ​ចម្រុះ​មួយ​ដើម្បី​តាក់តែង ​សេចក្តីស្នើច្បាប់​ស្តីពី​ការគ្រប់គ្រង​តម្លៃ​ឈ្នួល​ផ្ទះ​ដែល​មហាជន​រង់ចាំ ​យូរហើយ​”​។ សមិទ្ធផល​ទាំងនេះ មាន​មកពី​ការធ្វើកំណែទម្រង់​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការ​ចូល​សភា​។ នេះ​ជា​ការបញ្ជាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេលកន្លងមក​៕

No comments: