Saturday, February 28, 2015

ហ៊ុន-សែន ក្បថជាតិ
ម៉េចក៏មិនមើល សន្ធិសញ្ញា? ព្រោះវាខ្វាក់!
---------------------------------------------------------------------------------

លោក ហ៊ុន សែន ចោទ​សួរ​ស្ថាបនិក​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រឿង​រិះគន់
Fri, 27 February 2015


ភ្នំពេញៈ កាលពី​ម្សិល​មិញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឆក់​យក​ឱកាស​បើក​សន្និសីទ​អន្តរជាតិ​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ បញ្ចេញ​មតិ​ដោយ​ធ្វើ​ការ​ចោទ​ជា​សំណួរ ត្រង់ៗ​ជា​សាធារណៈ​ចំពោះ​លោក Gareth Evans អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ដើម​ទសវត្សរ៍ ១៩៩០ ទាក់ទង​លើ​មូលហេតុ​ដែល​គាត់​បាន​វាយ​ប្រហារ​នាយក​រដ្ឋ​មន្ត្រី ក្នុង​អត្ថបទ​មួយ​កាលពី​ឆ្នាំ​មុន។
លោក Evans ដែល​ធ្លាប់​គេ​ហៅ​ថា «បិតា​កម្ពុជា» ដោយ​លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន អង្គុយ​ទាំង​ឆ្គាំ​ឆ្គង​ពីក្រោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ខណៈ​ដែល​លោក​នាយក​ រដ្ឋ​មន្ត្រី​ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​រយៈ​ពេល ២ ថ្ងៃ ស្តីពី​ទ្រឹស្តី (ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ) នៅ​ឯ​សណ្ឋាគារ Sofitel Phokeethra
បែរ​ខ្លួន ហើយ​មើល​ចំ​លោក Evans នៅ​ចំពោះ​មុខ​អង្គទូត នានា ឥស្សរជន និង​អ្នក​សិក្សា​ស្រាវជ្រាវ​បរទេស​ជាច្រើន​នាក់ រួម​មាន​លោក Alison Burrows ឯក​អគ្គ​រាជទូត​អូស្ត្រាលី លោក ហ៊ុន សែន បាន​សួរ​ចំៗ​ថា ហេតុ​អ្វី​លោក​Evans លែង​ចង់​ធ្វើ​ជា​មិត្ត ដែល​ធ្វើ​ឲ្យ​លោក Evans មិន​សុខ​ស្រួល ហើយ​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មាន​ការ​ភ្ញាក់​ផ្អើល។
ដោយ​សំដៅ​លើ​មតិ​យោបល់ ដែល​លោក Evans បាន​សរសេរ​កាល​ពី ខែ​កុម្ភៈ ឆ្នាំ​មុន ដែល​ថា រដ្ឋាភិបាល​រួច​ផុត​ពី​អំពើ​មនុស្សឃាត លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដឹង​ថា លោក​មាន​ជំងឺ​អ្វី​ទេ ហេតុ​អ្វី​លោក​រិះគន់​ខ្ញុំ​ឆ្នាំ​មុន។ ខ្ញុំ​មិន​ដឹង​ថា តើ​លោក​និយាយ​វា​មែន ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ខុស [ព្រោះ] យើង​ជា​មិត្ត​យូរ​អង្វែង»
បន្ទាប់​មក លោក ហ៊ុន សែន បាន​រំឭក​ពី​ពេល​វេលា ដែល​រូប​លោក និង​លោក Evans បាន​ចំណាយ​ពេល​វេលា​ជាមួយ​គ្នា ប៉ុន្មាន​ឆ្នាំ រហូត​ដល់​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បោះឆ្នោត ឆ្នាំ​១៩៩៣ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​សហ​ប្រជាជាតិ។
លោក​នាយក​រ​ដ្ឋមន្ត្រី​បាន​រិះគន់​លោក Evans និង​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​ស្ទាក់​ស្ទើរ​របស់​ពួកគេ​ក្នុង​ការ​លើក​ឡើង ​នូវ​ពាក្យ «បង្ការ​កុំ​ឲ្យ​ខ្មែរ​ក្រហម​វិល​ត្រឡប់​មក​វិញ»
លោក​បាន​សួរ​សំណួរ​ថា៖ «ហេតុ​អ្វី [លោក Gareth] មិន​ហ៊ាន​និយាយ​ពី​ការ​ជំនុំ​ជម្រះ​ខ្មែរ​ក្រហម នៅ​ពេល​នោះ? តើ​ពិភពលោក​ខ្លាច​អ្វី? តើ​ប្រទេស​ធំ​ទាំង ៥ ខ្លាច​អ្វី
កិច្ច​ព្រម​ព្រៀង ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រុម​កម្ពុជា​ទាំង​អស់​ដែល​ធ្វើ​សង្គ្រាម​នឹង​ គ្នា ក្នុង​នោះ រួម​មាន​ពួក​កុម្មុយនីស្ត​ជ្រុល​និយម បែរ​ជា​លើក​ឡើង​ពី​អំពើ​ព្រៃផ្សៃ​ខ្មែរ​ក្រហម​ថា​ជា «គោល​នយោបាយ និង​ការ​អនុវត្ត​កាល​ពី​អតីតកាល» ទៅ​វិញ។
លោក ហ៊ុន សែន បាន​បន្ត​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ស័ក្តិសម​ទេ​ដែល​លោក Gareth Evans រិះគន់​ខ្ញុំ។ យើង​មាន​ការ​ចងចាំ​ជាច្រើន ធ្វើ​ការ​ជាមួយ​គ្នា លោក និង​ខ្ញុំ​គឺជា​ដៃគូ​ក្នុង​ការ​ចរចា»។ លោក​បាន​រំឭក​ពី​ការ​ចរចា​នៅ​ពេល​យប់​ជ្រៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ ការ​នៅ ហ្សាការតា នៅ​ចុង​ទស្សវត្សរ៍ ឆ្នាំ​១៩៨០។
លោក​បន្ថែម​ថា៖ «យើង​បាន​ហូប​បាយ​នៅ ទីក្រុង​ស៊ីដនី។ លោក​បើក​ឡាន​ខ្លួន​ឯង ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​ក្នុង​ឡាន​យើង។ យើង​រាក់​ទាក់​គ្នា។ ប៉ុន្តែ​ឥឡូវ​នេះ​លោក​មិន​ចង់​ជា​មិត្ត​ទៀត​ទេ​ឬ
លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ព្យាយាម​បន្ថយ​ភាព​តាន​តឹង ដោយ​បន្ថែម​ថា លោក​គ្រាន់​តែ​និយាយ​លេង​ទេ ប៉ុន្តែ​លោក​បន្ថែម​ថា ចំពោះ​ចំណុច​ខ្លះ «ខ្ញុំ​មិន​និយាយ​លេង​ទេ វា​ជា​ការ​ពិត
អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា ហើយ​និយាយ​ប៉ុន្មាន​ម៉ាត់ នៅ​ពេល​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា​ចប់។
លោក Evans ដែល​បច្ចុប្បន្ន​គឺជា​សាកល​វិទ្យាធិការ​នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី បាន​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​លោក ហ៊ុន សែន បន្ទាប់​ពី​សម័យ​អ៊ុនតាក់។
ប៉ុន្តែ ក្នុង​មតិ​យោបល់ ដែល​ចុះ​ផ្សាយ​ក្នុង ភ្នំពេញ ប៉ុស្តិ៍ និង​កាសែត​ជាច្រើន​ដទៃ​ទៀត​កាលពី ១ ឆ្នាំ​មុន លោក Evans បាន​ឲ្យ​ដឹង​ថា ពេល​វេលា​មក​ដល់​ហើយ​ក្នុង​ការ​កំណត់​ឈ្មោះ ស៊ើប​អង្កេត និង​ដាក់​ទណ្ឌកម្ម​លើ​មេ​ដឹក​នាំ​នយោបាយ​កម្ពុជា ដោយ​សហគមន៍​អន្តរជាតិ។
លោក​សរសេរ​ថា៖ «រយៈ​ពេល​យូរ​មក​ហើយ លោក ហ៊ុន សែន និង​សហ​សេវិក​របស់​លោក​បាន​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ ហិង្សា ការ​រំលោភ​សិទិ្ធ​មនុស្ស អំពើ​ពុក​រលួយ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​លួច​បន្លំ​សន្លឹក​ឆ្នោត ដោយ​មិន​មាន​បញ្ហា​ប្រឈម​ផ្ទៃ​ក្នុង ឬ​ផ្ទៃ​ក្រៅ​ធ្ងន់​ធ្ងរ»
លោក Evans បាន​ថ្លែង​ថា ខណៈ​ដែល​លោក ហ៊ុន សែន បាន «រឹត​ត្បិត​ការ​រិះគន់​ជា​សាធារណៈ» ជា​យូរ​មក​ហើយ ដោយ​សង្ឃឹម​ថា ស្ថាន​ការណ៍​អាច​ប្រែ​ប្រួល ឥរិយាបថ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈាន​ហួស​ពី​បែប​ផែន​ស៊ីវីល័យ។
លោក ស្ថាបនិក​សន្ដិភាព​ទីក្រុង​បារីស រូប​នេះ​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​លម្អិត​ទេ នៅ​ឯ​សន្និសីទ។ លោក​ថា៖ «ខ្ញុំ​គ្រាន់​តែ​សប្បាយ​ចិត្ត​ដែល​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​អាន​អត្ថបទ​របស់​ខ្ញុំ»
លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ប្រើ​ប្រាស់​វិទីកា​កាល​ពី​ម្សិល​មិញ ដើម្បី​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្រឆាំង​ដាច់​ខាត​ចំពោះ​សាលា​ក្តី​ខ្មែរ​ ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ចាត់​ការ​រឿង​ក្តី​បន្ថែម​ទៀត។
លោក Mark Harmon សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ បាន​ចេញ​ដីកា​មួយ​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ អឹម ចែម ក្នុង​សំណុំ​រឿង ០០៤ មក​តុលាការ ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុវត្ត​តាម​ទេ។
លោក ហ៊ុន សែន ថា៖ «យើង​ត្រូវ​គិត​ពី​សារៈ​សំខាន់​នៃ​សន្តិភាព សារៈ​សំខាន់​នៃ​ជីវិត។ តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ស្លាប់ បើ​មាន​សង្គ្រាម​ម្តង​ទៀត»


No comments: