Wednesday, January 7, 2015

រង្ស៊ី -​សុខា​និងសង្គ្រោះជាតិ ក្បថជាតិខ្មែរ
កុំផ្កាប់មុខជឿវា!
---------------------------------------------------------------



បក្សទាំងពីរឯកភាពគ្នាយកបញ្ជីឈ្មោះបោះឆ្នោតចាស់ មកធ្វើជាមូលដ្ឋានបញ្ជីបោះឆ្នោតថ្មី
...........................................................................................................................................................................................
សំគាល់៖ប៉ុណ្ណេះគឺចប់ បើអាណត្តិ២០១៨ឈ្នះស៊ីភីភី វាឲ្យជិះ...ច្បាស់ដូចថ្ងៃ រឿងកែទំរង់គជបគ្រាន់តែជានយោបាយ​បន្លំ​ភ្នែក។ ជារួមបើចរចាកែទំរង់យកអាចាស់របៀបនេះដដែល តើប្រឹងធ្វើអ្វី? ពិតជាគ្មានកំណើត!
...........................................................................................................................................................................................
ស្រង់ពី VOD - ក្រុមការងារកែទម្រង់ការបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិសម្រេច យក​​បញ្ជី​អ្នកបោះឆ្នោតចាស់ មកធ្វើជាមូលដ្ឋានសម្រាប់ចុះបញ្ជីអ្នកបោះឆ្នោតថ្មី ខណៈបញ្ជីបោះឆ្នោតចាស់នេះ បក្សប្រឆាំង និងសង្គមស៊ីវិលរកឃើញថា មានភាពមិនប្រក្រតីជាច្រើន កាលពីបោះឆ្នោតសកលឆ្នាំ២០១៣ ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិលោក គួយ ប៊ុនរឿនប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំកាលពីរ​សៀល​ម្សិល​មិញថា ការកែតម្រូវនេះដើម្បីផ្តល់ឱកាសឲ្យសមីខ្លួន ឬអ្នកដទៃទៀតអាចមានសិទ្ធិប្តឹងជំទាស់ទៅលើ​ឈ្មោះក្នុងបញ្ជីបោះឆ្នោត ។ លោកបន្តថា កិច្ចចរចាលើកនេះបក្សទាំងពីរបានឯកភាពគ្នាច្រើនក្នុងការធ្វើកំណែទម្រង់​បញ្ជីឈ្មោះបោះឆ្នោត លោកមានប្រសាសន៍ថា «មានចំនុចមួយដើម្បីឲ្យស្របនឹងទិដ្ឋភាពជាក់ស្តែង តិចតួចទេ ប៉ុន្តែក្រៅពីនេះ យើងរក្សានូវមូលដ្ឋានច្បាប់ចាស់ដដែល»
ទោះជាយ៉ាងលោក គួយ ប៊ុនរឿន បន្ថែមថាគោលជំហរបក្សសង្គ្រោះជាតិនៅតែចង់ឲ្យមានបញ្ជីបោះឆ្នោតមួយ ដែល​បង្កលក្ខណៈងាយស្រួលក្នុងការរកឈ្មោះអ្នកស្ទួន និងងាយស្រួលសម្រាប់ថ្ងៃបោះឆ្នោត ។


No comments: