Thursday, October 31, 2013



អ្នក​​​តវ៉ា​បញ្ហា​ដី​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច


ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​តំបន់ បុរី​កីឡា បឹង​កក់ និង​សហគមន៍​ថ្ម​គោល បាន​នាំ​គ្នា​ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ដោយ​ចេញ​ពី​តំបន់​បុរី​កីឡា ឆ្ពោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ។ ពួក​គេ​ទាម​ទារ​អោយ​មាន​
​ដំណោះ​ស្រាយ​សម្រាប់​អ្នក​បុរី​កីឡា ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​សារ​គ្មាន​ជម្រក។
ដោយ សុ ជីវី 2013-10-30
ស្ដាប់ ឬ ទាញ​យក​សំឡេងស្តាប់សំឡេង ថតសំឡេង 



ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​ជា​មួយ​សមត្ថកិច្ច​ជា​ច្រើន​លើក​ច្រើន​សា គឺ​ម្ដង​នៅ​ខាង​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ច្រើន​ដង​ទៀត​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ។
អំពើ​ហិង្សា​បាន​កើត​ឡើង​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច​ចម្រុះ​នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា ដែល​មាន​គ្នា​ប្រមាណ ១០០​នាក់ បាន​ស្រែក​ទាមទារ​នៅ​ខាង​មុខ​ច្រក​ចូល​វិមាន​សន្តិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី និង​ការ​បិទ​ផ្លូវ​ព្រះមុនីវង្ស ត្រង់​ចំណុច​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ។
អ្នក​ភូមិ​ជា​ច្រើន​នាក់​ដែល​សុទ្ធ​សឹង​តែ​ជា​ស្ត្រី ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ បាន​វាយ​និង​ទាត់ ប៉ុន្តែ​ពុំ​មាន​អ្នក​របួស​ធ្ងន់​ឡើយ។ (សំឡេង​ប៉ះ​ទង្គិច)
ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ចេញ​ពី​តំបន់​បុរីកីឡា ក្នុង​ខណ្ឌ​៧មករា ដោយ​មាន​កាន់​បដា និង​រូប​ថត​ដែល​បង្ហាញ​ពី​ការ​លំបាក​របស់​ពួក​គេ ដែល​កំពុង​រស់​នៅ​តាម​សំយាប ក្រោម​ជណ្ដើរ​អាគារ និង​តាម​គំនរ​សំរាម។ ស្រប​គ្នា​នេះ​ក៏​មាន​អ្នក​ទូល​មាន់​ស្ងោរ ចេក​ទុំ ទៀន ធូប និង​គ្រឿង​សក្ការបូជា មួយ​ចំនួន​ទៀត។
ទៅ​ដល់​ខាង​មុខ​វិមាន​សន្តិភាព ពួក​គេ​បាន​ឈរ​ស្រែក​ទាមទារ​រក​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​បាន​ប៉ះទង្គិច​នឹង​សមត្ថកិច្ច​មួយ​ប្រាវ ទើប​បន្ត​ដំណើរ​ទៅ​តវ៉ា ដោយ​បិទ​ផ្លូវ​ព្រះមុនីវង្ស នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ។ ក្នុង​ពេល​សមត្ថកិច្ច​ព្យាយាម​រុញ​ច្រាន​ពួក​គាត់​អោយ​ចេញ​ពី​ផ្លូវ ស្ត្រី​ជា​ច្រើន​នាក់​បាន​ដេក​ដួល​នៅ​កណ្ដាល​ផ្លូវ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​ត្រូវ​អាជ្ញាធរ​ទាត់​ធាក់និង​វាយ។ (សំឡេង​ប៉ះ​ទង្គិច)
តំណាង​អ្នក​បុរី​កីឡា អ្នកស្រី ជុំ ង៉ាន់ មាន​ប្រសាសន៍​ថា ពួក​គាត់​មាន​បំណង​សាកសួរ​អភិបាល​ក្រុង​ថ្មី​ចំពោះ​ដំណោះស្រាយ​ដែល​បាន​សន្យា​ផ្ដល់​អោយ​ពួក​គាត់​ជុំវិញ​សំណើ​សាង​សង់​អោយ​គ្រប់ ១០​អាគារ​របស់​ពួក​គាត់​ដែល​បាន​ដាក់​ទៅ​សាលា​ក្រុង​កាល​ពី​សប្ដាហ៍​មុន៖ «ឯកឧត្ដម ប៉ា សុជាតិវង្ស ថា ដោះ​ស្រាយ​អោយ​ពួក​ខ្ញុំ​ក្នុង​អាទិត្យ​ហ្នឹង។ ហេតុ​ដូច្នេះ ពួក​ខ្ញុំ​មិន​បោះបង់​ការ​សន្យា​ជាមួយ​ពួក​ខ្ញុំ​ឡើយ។ គាត់​គឺ​សន្យា​ខ្យល់​តែ​រហូត​ហ្នឹង។ តាំង​ពី​ចុង​ខែ​៥ មក​ដល់​ខែ​នេះ មិន​ទាន់​ដោះ​ស្រាយ​អី​តិច​ទេ»
ការ​បិទ​ផ្លូវ​របស់​អ្នក​ភូមិ​បាន​រំសាយ​នៅ​ពេល​ដែល​មាន​ករណី​អំពើ​ហិង្សា​មួយ​កើត​ឡើង​រវាង​សមត្ថកិច្ច និង​យុវជន​ម្នាក់​ដែល​ចូល​ក្នុង​ហ្វូង​អ្នក​តវ៉ា ដោយ​ពុំ​មែន​ជា​ក្រុម​អ្នក​តវ៉ា​ឡើយ បន្ទាប់​មក​បាន​រត់​ចូល​ក្នុង​របង​សាលា​រាជធានី​ភ្នំពេញ។
មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា សាលាក្រុង​កំពុង​ដោះស្រាយ​ជា​ដំណាក់​កាលៗ។
លោក​បាន​សំណូមពរ​ដល់​ពលរដ្ឋ​អោយ​ជួយ​សហការ ជៀសវាង​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ៖«គោលការណ៍​របស់​រដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ គឺ​ប្រគល់​អោយ​ពលរដ្ឋ​នូវ​ទីតាំង​ណា​ដែល​ពួក​គាត់​រស់​នៅ​ទៅ​អោយ​ពួក​គាត់​វិញ។ ប៉ុន្តែ​វា​ទាម​ទារ​ពេល​វេលា​ដើម្បី​ធ្វើ​នីតិវិធី​សុរិយោដី​ផង ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ផង»
លោក ឌីម៉ង់ អោយ​ដឹង​ដែរ​ថា យុវជន​ដែល​បាន​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​នោះ ត្រូវ​អនុញ្ញាត​អោយ​ទៅ​វិញ បន្ទាប់​ពី​បាន​សាកសួរ។
អ្នក​គ្រប់​គ្រង​បច្ចេកទេស​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​ពិចារណា​ពី​ការ​លំបាក​ដែល​អ្នក​បុរីកីឡា កំពុង​ជួប​ប្រទះ៖ «ត្រូវ​តែ​អនុវត្ត​កិច្ចសន្យា​របស់​ខ្លួន​សង់​អោយ​គ្រប់ ១០​អាគារ ខ្ញុំ​ជឿ​ថា គ្មាន​បញ្ហា​អី​កើត​ឡើង​ទៀត​ទេ ហើយ​មិន​អ៊ីចឹង​ទេ យើង​ធ្វើ​ការ​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ក៏​កាន់​តែ​រង​ទុក្ខ​ទៅ​ដែរ។ មាន​ការ​ប៉ះពាល់​ទៅ​ដល់​មុខ​មាត់​របស់​សាលា​រាជធានី ក៏​ដូច​រដ្ឋាភិបាល ដោយ​គេ​ចោទ​ថា យើង​មិន​គោរព​សិទ្ធិ​មនុស្ស យើង​ប្រើ​ប្រាស់​ហិង្សា ហើយ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​ព្រឹកមិញ គឺ​យើង​អត់​ដឹង​បុរស​ម្នាក់​ហ្នឹង​ជា​អ្នក​ណា​ទេ ប៉ុន្តែ​នៅ​ពេល​គាត់​បង្ក​បញ្ហា​ទាំង​អាជ្ញាធរ​ទាំង​ប្រជាពលរដ្ឋ​សម្រុក​ដេញ​បុរស​នោះ ហើយ​ផ្លូវ​ក៏​បើក​ដោយ​ស្វ័យប្រវត្តិ»
បើ​ទោះ​ជា​មាន​ការ​សន្យា​ពី​អាជ្ញាធរ​ថា នឹង​ដោះ​ស្រាយ ក៏​អ្នក​បុរីកីឡា​នៅ​តែ​មិន​អស់​ចិត្ត​ឡើយ ពួក​គាត់​ព្រមាន​ថា នឹង​នាំ​គ្នា​ចូល​ទៅ​រស់​នៅ​ក្នុង​អាគារ​សង់​ថ្មី​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Pham-imex) ក្នុង​តំបន់​ដែល​ពួក​គាត់​កំពុង​រស់​នៅ​ប្រសិន​បើ​ពុំ​ឃើញ​មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

អត្ថបទ​ដែល​ទាក់ទង

Wednesday, October 30, 2013

Bandith lawyer ‘in dark’



Wed, 30 October 2013

The lawyer of wanted fugitive Chhouk Bandith yesterday said key witnesses had not been summonsed to an appeal hearing of the sentencing of the powerful former Bavet town governor, scheduled for Thursday.
Defence lawyer Sun Bannarith told the Post he had found out about the hearing from the media and claimed not to know where his client was hiding out.
“I have yet to receive any information on the Appeal Court [hearing] besides getting questions from reporters.… I cannot say where my client is because he hasn’t told me where he is either,” he said.
The Svay Rieng Provincial Court in June ordered Bandith to serve an 18-month prison term and pay 38 million riel ($9,500) in compensation to three victims who were shot during a protest of thousands of workers outside the Kaoway Sports factory, a supplier to Puma in Svay Rieng’s Manhattan Special Economic Zone.
Though numerous witnesses confirmed they had seen Bandith shooting into the crowd of demonstrators on February 20 last year, he was never arrested.
Bannarith said the latest court proceedings would not be fair, because key witnesses had not been called to appear.
“The court did not summons key witnesses to clarify [what happened],” Bannarith said. “So this hearing is not comprehensive.”
Presiding judge Nget Sarath said that all of the summonses had already been issued for the hearing.
“We will hold the hearing as scheduled and nothing will be changed,” he said.
Keo Near, one of the women shot at the factory protest, said she would attend the hearing despite still suffering discomfort from her wounds.
“For justice to be served, arrest and put Chhouk Bandith in jail. Now we don’t know where Chhouk Bandith’s shadow is. Filing a case against the rich is extremely difficult,” she said.
Am Sam Ath, a senior investigator at rights group Licadho, accused authorities of not pursuing Bandith as they would a less-powerful defendant.

“If it was not Chhouk Bandith, he would have been jailed long ago,” he said.
បន្ទាប់ពីមហាបាតុកម្មដ៏មហាអស្ចារ្យ
តើលទ្ធផលបានអ្វីខ្លះ?
តើអ្នកស្មានថា ហ៊ុន-សែន និង យួនព្រមឲ្យអំណាចមកអ្នកឬ?
តើអ្នកចរចារដើម្បីអ្វី? ដើម្បីតុល្យភាព អំណាច ?
លទ្ធផលមហាបាតុកម្មស្តួចស្តើងណាស់!
អ្នកតែងពោលយក​សិទ្ធិសញ្ញាក្រុងប៉ារីស​មកនិយាយជាគោល
តើអ្នកមានដឹងទេ តាំងតែពីអ្នកនៅបំរើ​ហ្វូងហ៊្វុនសីនប៉ិក តាំងពីឆ្នាំ១៩៩៣ នោះ​អ្នកគ្មានដែលបានរំលឹកទាល់តែសោះ រហូតដល់យួនចូលនៅពេញស្រុក !
តើអ្នករំពឹងការចរចារជាមួយពួកប្រែតឬ?

======================================================================================


បក្ស​ជាប់​ឆ្នោត​ជួប​ចរចា​គ្នា​សប្តាហ៍​នេះ



WEDNESDAY, 30 OCTOBER 2013 
មាស សុខជា




ភ្នំពេញៈ ក្រុម​មន្រ្តី បាន​ឲ្យ​ដឹង​ថា ជំនួប​ចរចា​លើក ទី២ រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ឡើង​ជា​ថ្មី​ទៀត នៅ​ក្នុង​សប្តាហ៍​នេះ ដែល​ជំនួប​លើក​នេះ អាច​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ស្វែង​រក​យន្តការ​បញ្ចប់​វិវាទ ទាក់ទង​ទៅ​នឹង​ការ​មិន​ចុះ​សម្រុង​គ្នា លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា កន្លង​ទៅ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា គណៈកម្មាធិការ​អចិន្រៃ្តយ៍ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​កំណត់​ពេល​ចរចា​ជាមួយ​នឹង មេ​ដឹក​នាំ​គណបក្ស​ប្រជាជន ក្នុង​សប្តាហ៍​នេះ ឬ​ដើម​ខែ​ក្រោយ ហើយ​លោក​នឹង​ស្នើ​សុំ​គណបក្ស​ប្រជាជន ពិភាក្សា​នៅ​ក្រៅ​រដ្ឋសភា ហើយ​ត្រូវ​មាន​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ ហើយ​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ត្រូវ​តែ​ធ្វើ​ឡើង។
គណបក្ស​ប្រជាជន បាន​បដិសេធ​ជាច្រើន​លើក​មក​ហើយ ចំពោះ​សំណើ​របស់​គណបក្ស​ប្រឆាំង ដែល​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ដោយ​លើក​ឡើង​ថា ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​បាន​ធ្វើ​ឡើង​ចប់​សព្វ​គ្រប់​អស់​ហើយ​តាម​រយៈ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា ស្ថាប័ន​ទាំង​នេះ គឺជា​ឧបករណ៍​បម្រើ​នយោបាយ​ឲ្យ​គណបក្ស​ប្រជាជន​ដែល​មិន​អាច​យក​ជា​ការ​បាន​ឡើយ។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​ចង់​រក​យន្តការ​ដែល​អាច​រក​ដំណោះស្រាយ​បាន ទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​លើក​មុន ហើយ​ទាក់​ទង​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ»
លោក សម រង្ស៊ី បាន​បន្ត​ថា មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេត​ការណ៍​ជាតិ ហើយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិភាក្សា​នៅ​ក្រៅ​រដ្ឋសភា​គឺ​ដើម្បី​ធានា​នូវ​តម្លាភាព និង​មាន​មូលដ្ឋាន​ច្បាស់​លាស់។
ជាមួយ​នឹង​ការ​ចរចា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​បី​ចំណុច សម្រាប់​ពិភាក្សា​ជាមួយ​នឹង​គណបក្ស​ប្រជាជន រាប់​ទាំង​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ការ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ និង​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ទាំង ៩ រូប នៅ​ក្នុង គ.ជ.ប ដោយ​លោក​សម រង្ស៊ី លើក​ឡើង​ថា បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត គឺ​ដោយ​សារ​តែ​មេ​ដឹក​នាំ គ.ជ.ប ទាំង​នោះ។ លោក សម រង្ស៊ី បាន​បន្ថែម​ទៀត​ថា៖ «មេ​ដឹក​នាំ​ទាំង ៩ រូប​របស់ គ.ជ.ប មិន​អាច​កាន់​តំណែង​ត​ទៅ​ទៀត​ទេ ទុក​ឲ្យ​គេ​លាលែង ជា​សញ្ញា​ដើម្បី​រក​មេ​ដឹក​នាំ​ថ្មី​មក​ជំនួស ចៀសវាង​ការ​កើត​មាន​ឧបសគ្គ​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់»។ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ។
ទាក់ទង​នឹង​កិច្ច​ចរចា​ថ្នាក់​កំពូល​នេះ លោក ស ខេង ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ ដែល​ជា​អ្នក​សម្រប​សម្រួល​ក្រុម​ចរចា​ខាង​ភាគី​គណបក្ស​ប្រជាជន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា មេ​ដឹក​នាំ​គណបក្ស​ប្រជាជន នៅ​តែ​បើក​ចំហ​ទ្វារ​ចរចា ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា លោក សម រង្ស៊ី ដែល​បាន​តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត អាច​ទូរស័ព្ទ​មក​លោក​នៅ​ពេល​ណា​ក៏​បាន ដើម្បី​បើក​ការ​ចរចា​ជា​ថ្មី។ លោក ស ខេង បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ ទូរស័ព្ទ​ខ្ញុំ​នៅ​តែ​បើក ប្រសិន​បើ​ឯកឧត្តម សម រង្ស៊ី ចង់​ទាក់​ទង ឯកឧត្តម គួរ​ទាក់​ទង​តាម​ទូរស័ព្ទ»
ចំពោះ​ចំណុច​ទាំង​បី ដែល​បាន​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ជា​របៀបវារៈ​នៃ​ការ ចរចា លោក ស ខេង បាន​បញ្ជាក់​ថា តាង​នាម​ឲ្យ​គណបក្ស​ប្រជាជន លោក​មិន​ជំទាស់​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ជា​ពិសេស​គណបក្ស​ទាំង​ពីរ​ត្រូវ​មក​តុ​ចរចា។ លោក ស ខេង បាន​បញ្ជាក់​ថា៖ «វា​ផ្អែក​ទៅ​លើ​ការ​ចរចា។ ខ្ញុំ​មិន​ទាន់​បដិសេធ​ទេ។ ខ្ញុំ​និយាយ​ថា ខ្ញុំ​មាន​មូលហេតុ​របស់​ខ្ញុំ​។ ខ្ញុំ​មិន​និយាយ​អ្វី​ដោយ​គ្មាន​មូលហេតុ​ច្បាប់​ទេ»
ប៉ុន្តែ លោក បាន​គូស​បញ្ជាក់​ថា ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ត្រូវ​តែ​ផ្អែក​លើ​ការ​ព្រម​ព្រៀង​នៃ​ការ​ចរចា​នៅ​ថ្ងៃ ទី១៦ ខែ កញ្ញា ដែល​វា​ចាំ​បាច់​ត្រូវ​មាន គ.ជ.ប ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត។
ចំពោះ​ការ​ស្នើ​ឲ្យ​មេ​ដឹក​នាំ គ.ជ.ប លាលែង​ពី​តំណែង លោក ស ខេង បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ គ.ជ.ប ត្រូវ​ផ្អែក​លើ​យន្តការ​របស់​រដ្ឋាភិបាល និង​រដ្ឋសភា ព្រោះ គ.ជ.ប ជា​ស្ថាប័ន​អចិន្រៃ្តយ៍ បង្កើត​ឡើង​ដោយ​រដ្ឋសភា ហើយ​ប្រសិន​បើ​ស្ថាប័ន​នេះ​ត្រូវ​ផ្លាស់​ប្តូរ មេ​ដឹក​នាំ​ថ្មី ត្រូវ​ដាក់​ជំនួស​ភ្លាមៗ។ ទាក់​ទង​នឹង​កំណែ​ទម្រង់ គ.ជ.ប តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ លោក ខេង បាន​សង្កត់​ធ្ងន់​ថា វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​រៀបចំ​សិក្ខាសាលា​ស្តីពី​កំណែ​ទម្រង់ គ.ជ.ប នៅ​ចុង​ឆ្នាំ​នេះ ហើយ​ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម ឬ​យ៉ាង​ណា វា​ជា​សិទិ្ធ​របស់​ពួក​គេ។
ចំពោះ​បី​ចំណុច ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​ចរចា​លើក​នេះ​ជាមួយ នឹង​គណបក្ស​ប្រជាជន លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​នយោបាយ រំពឹង​ថា ចំណុច ២ នៃ​ចំណុច​ទាំង ៣ អាច​ទទួល​យក​ដោយ​គណបក្ស​ប្រជាជន ដោយ​លោក​ថា គណបក្ស​ប្រជាជន​នៅ​ពេល​នេះ គ្រោង​បើក​សិក្ខាសាលា​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។

លោក សុខ ទូច បាន​បន្ត​ថា៖ «ប៉ុន្តែ​ការ​ទទូច​ឲ្យ​ស៊ើប​អង្កេត​លើ​ការ​បោះឆ្នោត ខ្ញុំ​យល់​ថា វា​អាច​ពិបាក។ ប្រសិន​បើ​គណបក្ស សង្គ្រោះ​ជាតិ ស្នើ​សុំ​ចំណុច​ដទៃ​ទៀត​លើ​បញ្ហា​តុលាការ​អំពើ​ពុករលួយ តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា​វា​អាច​ងាយ​ស្រួល»។ លោក​បាន​ថ្លែង​បន្ត​ថា គេ​មិន​គួរ​ស្នើ​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។ លោក​បាន​បន្ថែម​ថា៖ «ប្រសិន​បើ​យើង​វិល​ត្រឡប់​ទៅ​ធ្វើការ​ស៊ើប​អង្កេត អ្នក​ខុស​គឺ​ខុស​ទាំង​អស់​។ ខុស ទី១ គឺ គ.ជ.ប ខុស ទី ២ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ខុស ទី ៣ គឺ​គណបក្ស​ប្រជាជន ខុស ទី ៤ គឺ​ព្រះ​មហាក្សត្រ»TK


Ball’s in their court: CPP

Minister of Interior and Deputy Prime Minister Sar Kheng said yesterday that the ruling party was waiting for the opposition to contact them regarding negotiations to break the ongoing political deadlock.
That move might come in the next few days.
CNRP president Sam Rainsy yesterday said his party would “definitely” be contacting the CPP, whether through an official letter, a direct call to Kheng or both, in the “next few days”, meaning top leaders could be sitting face-to-face within a week for the first time since September 16.
Rainsy said that his party – currently boycotting the National Assembly in protest of widely alleged election irregularities – would push towards further negotiations in the coming week if the ruling party considered its demands.
“We want to clear the way for negotiations this week. We will issue a statement [today] to clarify and specify our position. We definitely want dialogue to resume,” he said.
Speaking to the Post yesterday, Kheng said that because it was the Cambodia National Rescue Party protesting the election results, it was up to it to make the first move in reopening negotiations.
“Until now, my phone remains open. If excellency Sam Rainsy wishes to contact [us] for anything, he should contact me by phone,” he said.
Senior Cambodian People’s Party lawmaker Cheam Yeap said on Sunday that negotiations could not continue until opposition lawmakers took their oaths to the King at the Royal Palace.
However, he appeared to have softened his stance by Monday, and Kheng did not mention such a precondition yesterday.
Rainsy emphasised that negotiations should be an entirely separate issue to the CNRP’s boycott of the National Assembly.
“We don’t want such a precondition, precisely because we think that our leverage is strongest while we are outside the National Assembly,” he said.
Regarding the specifics of talks, Rainsy said the CNRP would request for talks to occur outside the parliament with national and international observers present in order to guarantee transparency.
Following the last negotiations, Prime Minister Hun Sen threatened to release recordings proving that the CNRP had agreed to abandon its call for an investigation in return for top parliamentary positions.
The CNRP would present three key requests to the CPP prior to talks, Rainsy said.
These would be an independent investigation into election irregularities; electoral reforms based on the recommendations of the UN rights rapporteur, the European Union and NGOs; and the replacement of all nine National Election Committee members, he continued.
“We want to find a mechanism that can solve issues related to the irregularities of the past election and issues related to reform for the upcoming election,” he said. “The nine [members] of the NEC cannot be in their office anymore. Let them resign as a symbol and find new [members] to replace them in order to avoid an obstacle to reform.”
Despite not being able to reject the CNRP’s requests outright before the next round of talks, Kheng said he had his “reasons” to possibly deny them, without giving details.
“It depends on talks. I have not yet denied [their requests].”
Any NEC reform, Kheng said, would have to be based in the existing mechanisms of the National Assembly, which created the NEC.
He added that electoral reforms according to UN recommendations were likely impossible, focusing instead on a planned government forum on electoral reform that will be held at the end of the year.
On Sunday, Rainsy said his party could not accept electoral reforms within the framework of the CPP-dominated National Assembly as it would simply produce “the same results”.
Yesterday, he added that if “the goals, the framework and the mechanism” of negotiations were not agreed on, the CNRP would not come to the table.
“We won’t join as long as it is not a real dialogue leading to our objective.”
Political analyst Sok Touch said yesterday that although most of the opposition’s demands could be acceptable to the CPP, an independent electoral investigation would be far more difficult to achieve.
“If [the CNRP] asked for other reforms, in the courts, on corruption, or the balance of power in the parliament, that might be easier. But [they should] not ask for what seems impossible.
“If [we] return to the [investigation], the culprits are everybody. The first is the NEC, the second is the Constitutional Council, the third is the CPP, and the fourth is the King.”

បក្សប្រឆាំង មិនទទួលស្គាល់​ប្រាក់កម្ចី

និង​ក្រុមហ៊ុន​វិនិយោគ​ ដែល​ធ្វើ​កិច្ចព្រមព្រៀង​


ជាមួយ​រដ្ឋាភិបាល​ថ្មី


(ចេញផ្សាយថ្ងៃទី 29-10-2013, 4:13 pm) | អ្នកស្រែ

គណបក្ស​សង្គ្រោះ​ជាតិ ដែលជាគណប្រឆាំង នៅអង្គារថ្ងៃនេះ​បានចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​មិន​ទទួលស្គាល់​ស្ថាប័ន​ផ្តល់ប្រាក់​ម្ចី​នានា និង​ក្រុមហ៊ុន​វិនិយោគ ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ទី ៥ នេះ  ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​ថ្មី​នេះ​ជា​រដ្ឋាភិបាល​ដែល​ខុសច្បាប់។
នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ជម្រាបជូន​ដល់​ប្រទេស​នានា ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី និង​ក្រុមហ៊ុន​វិនិយោគ​ទាំងឡាយ នៅ​រសៀល​ថ្ងៃ​អង្គារ​ទី២៩ ខែតុលានេះ  គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា គណបក្ស​ខ្លួន​មិន​ទទួលស្គាល់ និង​ពិនិត្យ​សើរើ​ឡើងវិញ នូវ​រាល់​កិច្ចសន្យា​ផ្តល់ប្រាក់​កម្ចី ការផ្តល់​អាជ្ញា​បណ្ណ​លើ​គម្រោង​វិនិយោគ ការទិញ​លក់ ការដោះដូរ និង​ការជួល​អចលនា​ទ្រព្យ ដែលជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដែល​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​នីតិកាល​ទី៥ នេះ។
នៅក្នុង​លិខិត​ដដែល​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា រដ្ឋសភា រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥ នេះ កើតឡើង​មកពី​ការបោះឆ្នោត​ដោយមាន​ភាពមិនប្រក្រតី​ច្រើន ហើយ​រដ្ឋសភា​ជា​រដ្ឋសភា​ឯក​បក្ស រដ្ឋាភិបាល​ជា​រដ្ឋាភិបាល​មាន​អធម្មនុញ្ញភាព ដែល​កើតឡើង​ផ្ទុយ​ពី​ច្បាប់។ ដូច្នេះ​ប្រសិនបើ​ក្រុមហ៊ុន​វិនិយោគ ឬ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី ធ្វើ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គឺ​មិន​ស្របច្បាប់​ឡើយ។
គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ស្នើ​ឲ្យ​បណ្តា​ប្រទេស​នានា ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី និង​ក្រុមហ៊ុន​វិនិយោគ ឈរលើ​គោលការណ៍​ប្រជាធិបតេយ្យ មិន​ចូលរួម​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មិន​រំលោភ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ ជៀសវាង​មាន​ផល​អវិជ្ជមាន​នាពេល​អនាគត៕

ka22222222j
1004664_635800369796908_1971859442_n

Tuesday, October 29, 2013

One Party or Multiple Party
Is How What You Define It !
But One Thing Is Sure, Cambodia Is Under Dictatorship And Under Vietnamese Occupation!
To Be In PEACE And To Recover FREEDOM,
We (All Khmer) have To Eliminate :
Hun-Sen And CPP From The Political Era in Cambodia
And
Return Vietnamese To Vietnam!

BUT REMEMBER :

FREEDOM IS NOT FREE!


==============================================================================



Is Cambodia a One-Party State?

Posted 28 October 2013 7:13 GMT

Anirudh Bhati rejects the position by some analysts that Cambodia has become a one-party state after the main opposition party boycotted the inaugural session of the National Assembly:
…it would be erroneous to assume that Cambodia has relapsed into a one-party state simply based on the premise that the current assembly is being boycotted by the opposition just as it would be inaccurate to characterize the United States as a two-party system.


Respect your engagement to Khmer People?
or Betray Khmer people
For Power and some seats at National Assembly ?

==============================================================================


US envoy


calls for party talks




Peaceful and constructive dialogue will enable the ruling and opposition parties to “overcome the current impasse”, US ambassador to Cambodia William Todd has said.
In a frank column in local media on Sunday, linked to from the US embassy in Phnom Penh’s website, Todd said the political climate was “unprecedented” and the stage set for leaders to act in the interest of voters.
“For the next step, I believe that both major political parties need to return to the negotiating table to chart a way forward that is in the best interests of all Cambodians,” he wrote.
“Peaceful and constructive dialogue can and will overcome the current impasse … A resolution achieved through dialogue would set the stage for progress in all aspects of Cambodia’s development.”
A number of countries – including Australia, France and Japan – have congratulated Prime Minister Hun Sen and the Cambodian People’s Party on winning the July 28 election. The US, UK and the European Union, among other foreign powers, however, have yet to lend their official support to Prime Minister Hun Sen’s government.
The United States has continued to back calls for an independent investigation into election irregularities.
“In my opinion, peaceful protests, supported by proper government security, demonstrate positive movement in the right direction and should become a normal and accepted part of Cambodia’s democratic process,” the column continued.
Both the ruling Cambodian People’s Party and the opposition Cambodia National Rescue Party yesterday cautiously welcomed the renewed call for dialogue, but there was no sign that a breakthrough could be in the offing.
Senior CPP lawmaker Cheam Yeap said the party leadership had not yet received a proposal for talks from the CNRP.
“It depends on my party leaders, especially Samdech Chea Sim, Samdech Techo Hun Sen and Samdech Heng Samrin – [they are] the decider of everything,” he said.
“We have just heard that Sam Rainsy will reopen negotiations; we have not seen any proposal … The stance of the Cambodian People’s Party, [is that] we are keeping the door open, but how it happens is up to my party presidents,” he added, seemingly softening his stance of a day ago, in which he said the CPP would only negotiate with the CNRP once it had agreed to take their seats in parliament.
CNRP spokesman Yim Sovann said that if and when negotiations take place, they must address serious issues, such as economic disparity, as well as election justice.
“We want the government to come to the table to talk about what the people want, not just what the CNRP wants, but what all Cambodian people want,” he said. “If the government is serious about [addressing] things like the distribution of wealth, they must let people participate and have their views heard.”

“Cambodia has yet another deadlock on its hands, when the reality is that the CPP and CNRP [initially] made some headway in terms of post-election negotiatons,” political analyst Peter Tan Keo said. “That’s when Todd should have come out with his support. It’s too little, too late now.”