Monday, September 30, 2013


យល់យ៉ាងណាដែរ ?
បាតុកម្មបដិវត្តន៍ប្តូររបបបណ្តេញយួន ហ៊ុនសែនស៊ីភីភី ឬ បាតុកម្ម
ចូលសភាស៊ុំគ្រលុំ ?

ឬ ឱនស្បត់នៅមុខពូជត្រសក់ផ្អែម ? ​
===========================================================================
គណបក្ស​ប្រជាជន​កម្ពុជា​រង់​ចាំ​ចម្លើយ​របស់​សង្គ្រោះ​ជាតិមុន​ចេញ​ដំណើរ​ក្នុង​សភា​
www.khmer.rfi.fr
ដោយ លាង ដឺលុច
30 កញ្ញា ២០១៣

គណបក្ស​ប្រជាជនកម្ពុជា​​នៅ​ក្នុង​រដ្ឋសភា​កំពុង​រង់ចាំចម្លើយ​របស់​គណបក្ស​សង្គ្រោះជាតិ​ ថា​នឹង​ចូលបំពេញ​ការងារ​នៅ​ក្នុង​រដ្ឋសភា ឬយ៉ាងណា មុន​នឹង​គណបក្ស​នេះ​សម្រេច​ចេញដំណើរ​អណត្តិ​ការងារ​រដ្ឋសភា​នីតិកាល​ទី​៥។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ក្នុង​រដ្ឋសភា​លោក​ឈាង វុន​បាន​បញ្ជាក់ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​នៅ​មិនព្រម​ចូល​មក​ក្នុង​រដ្ឋសភាទេ គណបក្ស​លោក​នឹង​បញ្ចូល​សមាជិក​ខ្លួន​ចូល​ទៅ​ក្នុង​គណៈកម្មការ​សភាព​ទាំងអស់។


តើ​រដ្ឋសភា​សព្វ​ថ្ងៃ​កំពុង​ធ្វើ​អ្វី? បន្ទាប់ពី​បាន​បោះឆ្នោត​រើស​​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស្ថានប័ន​កំពូល​នេះ ដែល​រួម​មាន​ប្រធាន​ និង​អនុប្រធាន​រដ្ឋសភា ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ រដ្ឋសភា​នៅ​មិនទាន់​ដំណើរការ​ការងារ​របស់​ខ្លួន​នៅឡើយទេ ដោយ​នៅរង់ចាំ​សេចក្តីសម្រេច​របស់​គណបក្ស​សង្គ្រោះជាតិ ថា​នឹង​ត្រូវ​ចូល​មក​បំពេញ​ការងារ​ ឬ​ក៏អត់នោះ។ វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​រដ្ឋសភា ដែល​នឹង​អនុញ្ញាតអោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បែងចែក​ភារកិច្ច​ និង​តួនាទី​ដឹកនាំ​នៅក្នុង​រដ្ឋសភា ពិសេស​សមាជិកនៅ​តាម​គណៈកម្មការ​ជំនាញ មុន​នឹង​ផ្តើម​ដំណើរការ​ការងារ​របស់​ស្ថាប័ន​កំពូល​នេះ។

ប៉ុន្តែ នៅពេលនេះ​គណបក្ស​ទាំងពីរ​កំពុង​តែ​​​ចរចារ​តួនាទី និង​ដំណែង​ក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ។ ខណៈ​គណបក្ស​សង្គ្រោះជាតិ​ទាមទារ​ដំណែង​ប្រធាន​រដ្ឋសភា លោកឈាង វុន​ដែលជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា គណបក្ស​​របស់​លោក​បាន​សម្រេច​បែងចែក​អោយ​គណបក្ស​សង្គ្រោះជាតិ​នូវ​ដំណែង​អនុប្រធាន​រដ្ឋសភា​មួយ ប្រធាន​គណកម្ម​ការ​៤ អនុប្រធាន​គណបក្ស​កម្មការ​៥ ព្រម​ទាំង​លេខា៥​ដែរ។ ប៉ុន្តែ​គេ​ស្តាប់លឺ​សេចក្តី​ថ្លែងការណ៍​របស់លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​នៅ​តាម​សារព័ត៌មាន​កន្លងមក លោក​សម រង្ស៊ី​បាន​ពន្យល់​ថា គណបក្ស​សង្គ្រោះជាតិ​របស់​លោក​ត្រូវ​ដឹកនាំ​រដ្ឋសភា​ដើម្បី​តុល្យភាពអំណាច​ទល់​នឹង​គណបក្ស​ប្រជាជនកម្ពុជា នៅ​ក្នុង​ដំណាក់កាល​អន្តរកាល​មួយ​​ដែល​គណបក្ស​សង្គ្រោះជាតិរបស់​លោក​ត្រូវ​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោតនោះ។



បើគេស្តាប់​លោក​ឈាង វុន​វិញនោះ ការទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ទំនង​ជា​នៅឆ្ងាយ​ពី​ការ​យល់ព្រម​របស់​គណបក្ស​ប្រជាជនកម្ពុជា ហើយលោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ស្រេចហើយ ក្នុង​ការ​រៀបចំ​សមាជិក​របស់​ខ្លួន​ដាក់​ចូល​ក្នុង​គណៈ​កម្មការ​ទាំងអស់​ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មិន​ព្រម​ចូល​ក្នុង​រដ្ឋសភា​នោះ។ អ្នកនយោបាយ​រូបនេះបន្ត​ថា រដ្ឋសភា​មិន​អាច​ជាប់គាំង​ដោយ​សារ​តែ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ជាប់ឆ្នោត​នៅ​ក្នុង​រដ្ឋសភា​ហើយ​នោះទេ។
យួននៅ ឆ្នុកទ្រូ

តើខ្មែរបណ្តោយឲ្យយួនយកស្រុកយើងទេ ?


កំណាព្យ
ដោយ លោក យឹម កិច្ចសែ



========================================================================


CNRP sets next mass rally date



The opposition party has set October 23 – the 22nd anniversary of the Paris Peace Accords – as the date of its next mass rally.

In an announcement issued on Saturday, the Cambodia National Rescue Party also unveiled plans to collect millions of thumbprints from those whom it maintains voted for the party. The thumbprints will be sent to the United Nations in order to mount an argument for international intervention.

“The party plans to collect at least 3.3 million thumbprints to submit to the UN to help solve the political crisis,” spokesman Yem Ponharith said.

The CNRP said it has already prepared some 500,000 petition slips – each with room for seven thumbprints – and is getting ready to disseminate them around the country.

According to official results issued by the National Election Committee, the CNRP received 2.9 million votes and 55 seats to the ruling party’s 3.23 million votes and 68 seats.

Opposition officials maintain, however, that fraud covered up hundreds of thousands of votes in their favour and that they, in fact, won 63 seats.

The CNRP intends to hold a party congress on Sunday to “tell people about our stance”, said Ponharith, who added that the party would send a request to City Hall today to host the meeting at Freedom Park.

Cambodian People’s Party senior lawmaker Cheam Yeap scoffed at the efforts of the CNRP and its leader, Sam Rainsy.

“It is his right, go ahead. But can he profit or lose? Because Samdech [Hun Sen] has already said the United Nations [cannot] come and create the Cambodian parliament as in 1993,” Yeap said. “The rice has been cooked already. It can’t be uncooked; both the parliament and the government are established.”

The opposition has been boycotting parliament since last Monday’s opening session. Last week, it vowed to hold a day-long general strike should the CPP not budge, but later backed off, saying it would first return to negotiations. Prime Minister Hun Sen, too, said last week he was still willing to negotiate with the opposition but threatened to release potentially embarrassing tapes made during their last round of talks.


Cambodia Returns to a One-Party State


By Colin Meyn


Defying an opposition boycott, Hun Sen appears to be pushing ahead. But options for both sides are limited.

After being sworn into office last week, Hun Sen became the leader of a one-party Cambodian state for the second time in his life. The first time it happened was in 1985, when Hanoi promoted him to prime minister of what was then the socialist People’s Republic of Kampuchea, beginning the rule of one of the world’s longest-serving leaders. It happened again in a carefully orchestrated ceremony in Phnom Penh on September 23, presided over by King Norodom Sihamoni, the nominal head of democratic Cambodia.

It wasn’t supposed to be this way. Less than two months ago, the Western world was applauding Cambodia’s July 28 parliamentary elections as a turning point for democracy in the country. The opposition Cambodia National Rescue Party (CNRP) won ashocking 55 out of 123 seats in the National Assembly, despite a litany of failures in the electoral process that skewed the vote heavily in favor of Hun Sen’s Cambodian People’s Party (CPP).

E.U. High Commissioner Katherine Ashton could hardly contain her enthusiasm in a letter to opposition leader Sam Rainsy in the days following the ballot. “The preliminary results of the parliamentary elections in Cam­bodia show remarkable gains by your party and I would like to congratulate you on this achievement,” she wrote.

The opposition had doubled its representation in parliament, the biggest blow to the CPP in 20 years. However, that wasn’t good enough for the CNRP or its nearly 3 million supporters. Emboldened by their success at the polls, Rainsy and his deputy, Kem Sokha, claimed that if not for manipulation of voter lists and outright electoral fraud, they would have won the election outright. Calls for an investigation into the ballot became the opposition rallying cry.

On September 15, the day before Rainsy and Sokha sat down for top-level talks with Hun Sen to breach the political impasse, the CNRP began three days of mass demonstrations in the capital. More than 20,000 people turned out each day to cheer on CNRP leaders as they took their fight to the negotiating table. Nothing came of the talks.

The CNRP was willing to accept outright control of the National Assembly in exchange for validating a CPP-led government, a condition that Hun Sen told reporters days later was unacceptable as it would have thwarted the government and made it impossible for the CPP to pass a budget without the CNRP’s approval. So the prime minister, who was defeated in 1993 elections by the royalist Funcinpec party but never ceded control of the government, pushed ahead with forming a new government without an opposition party.

With the blessing of the monarch, 68 CPP lawmakers took their oaths on September 23 and unanimously voted in Hun Sen as the head of the new government. After 20 years of democracy, and billions of dollars spent by the U.N. to get Cambodia back on its feet after more than a decade of civil war following the brutal Khmer Rouge regime, Cambodia has returned to being a one-party state.

In many ways, things are now back to normal. In the weeks following the election, Hun Sen was eerily silent. People were left to speculate on what was going on within his party as heavily armed troops and armored personnel carriers inexplicably rolled into Phnom Penh. The day after his new government was made official, the prime minister was acting like himself again. He delivered an epic six-hour speech that was broadcast over the radio and on nine CPP-friendly television stations. Barbed-wire barricades that had blocked many central streets in the capital, which the government said were necessary for security purposes as the new government was sworn in, were taken down. As it has for the past 15 years, the opposition party could only shout about the injustice of it all.

But Hun Sen knows this is not the old opposition. His marathon speech laid out a broad program of reforms, many of which echoed the populist campaign platform that proved so successful for the CNRP during campaign season, including higher wages across the board and more transparency and accountability in government. If Hun Sen doesn’t implement significant reforms over the next five years, he faces two options: be crushed at the polls in 2018 and give up power peacefully or call off democracy altogether and become “the next Burma,” relying on Chinese largesse as he suppresses domestic discontent.

The opposition, meanwhile, thinks it has little to gain by joining a National Assembly controlled by the CPP. It’s most hardline supporters won’t accept anything less than an overthrow of the current regime, while even the most moderate CNRP supporters can agree that giving legitimacy to Hun Sen without being guaranteed a check to his power would be a waste of the party’s newfound popularity.


Photo Credit: REUTERS/Samrang Pring

ដល់ពេលហើយ
ខ្មែរអើយក្រោកឡើង !


សុំនិយាយផង !

ដោយ​ លោក លី ឌៀប

សុំនិយាយផង !

ដោយ​ លោក លី ឌៀប

Sunday, September 29, 2013

កំណាព្យ
ដូរភូមិ ដូរជាតិ
ដោយ​ លោករមាសហែក


Saturday, September 28, 2013

កំណាព្យ
ដោយលោក ជ័យ វាស្នា



ហ៊ុនសែន
មិនព្រឺរោមទេ !
==============================================

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​តំណែង​ប្រធាន​រដ្ឋសភា

ដោយ ប៉ែន បូណា

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 28 កញ្ញា 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 28 កញ្ញា 2013      

លោក​សម ​រង្ស៊ី ​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិបាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃនេះ​ថា ​ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច​​ ទាល់​តែគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ តំណែង​ប្រធាន​រដ្ឋសភា​​ដើម្បី​ដឹក​នាំ​ស្ថាប័ន​​នេះ។​ លោក​សម ​រង្ស៊ី ​បញ្ជាក់​ថា ​បើការ​ទាម​ទារ​​នេះ​​មិន​បាន​ផល​ទេ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី៦​តុលា​ នេះ។​ ប៉ុន្តែ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​រួច​ហើយ​ថា ​គេមិន​អាច​​ប្រគល់​​តំណែង​ប្រធាន​សភា​ទៅឲ្យ​គណបក្ស​ដែលមាន​សំឡេង​ភាគ​តិច​ ឡើយ។ ​


សេចក្តីរាយការណ៍របស់​ ប៉ែន បូណា

ការទាមទារ​តំណែង​ប្រធាន​រដ្ឋសភា​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​  គ្មានអ្វី​ជា​អាថ៌កំបាំង​ទៀត​ឡើយ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ សៅរ៍​នេះ​ថា ការប្រគល់​តំណែង​អនុប្រធាន​សភា​មួយ ប្រធាន​គណៈកម្មការ៤ និង​អនុប្រធាន​គណៈកម្មការ​៥ ដូច​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​នោះ ​មិន​គ្រប់គ្រាន់​ទេ តែ​ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋសភា និង​តួនាទី​ភាគច្រើន​ក្នុង​គណៈអចិន្ត្រៃយ៍​​ទើប​មាន​តុល្យភាព។

លោក​សម រង្ស៊ី ​បាន​សង្កត់ធ្ងន់​ទៀត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​ជា​អ្នកគ្រប់គ្រង​រដ្ឋាភិបាល​ផង គ្រប់​គ្រង​សភា​ផង និង​ប្រព័ន្ធ​តុលាការ​ផង​ដូច​មុន​ដដែល​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ចូល​ប្រថាប់ត្រា​ឲ្យ​គណបក្ស​នេះ​ទៀត​ឡើយ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ជំហរ​រួចហើយ​ថា ខ្លួន​មិនអាច​ប្រគល់​តំណែង​ប្រធាន​សភា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ។

នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង ​កាលពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា គ្មាន​ប្រទេស​ណាមួយ​នៅលើ​លោក​នេះ ​អាច​ប្រគល់​តំណែង​ប្រធាន​សភា​ទៅ​ឲ្យ​ គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​នោះ​ឡើយ។ ម្យ៉ាងទៀត បើតាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និង​រដ្ឋាភិបាល​នឹង​ជាប់គាំង​ប្រសិនបើ​គេ​ប្រគល់​តំណែង​ប្រធាន​រដ្ឋសភា​ទៅ​ ឲ្យ​គណបក្សប្រឆាំង ​ពីព្រោះ​ប្រធាន​សភា​មាន​សិទ្ធិ​បដិសេធ​មិន​លើក​យក​ សេចក្តី​ព្រាង​ច្បាប់​ណាមួយ​ មក​ជជែក​នៅក្នុង​សភា។
ប៉ុន្តែ លោក​សម រង្ស៊ី​ មិន​បាន​ចាត់ទុក​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ដែលមាន​សំឡេង​ភាគតិច​ ទេ ពី​ព្រោះ​លោក​ចោទ​គណបក្ស​ប្រជាជន ​ថា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត។ ការ​ទាមទារ​យក​តំណែង​ប្រធាន​សភា​ក៏​មិនមែនជា​លក្ខខណ្ឌ​តែមួយ​គត់​របស់​ បក្សប្រឆាំង​ដែរ។ គណបក្ស​នេះ​ក៏​នៅតែ​រក្សា​ជំហរ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ដដែល។ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ និង​បន្ត​ដាក់​សម្ពាធ​ទៅលើ​គណបក្ស​កាន់អំណាច ​តាមរយៈ​ការប្រើប្រាស់​កម្លាំង ​មហាជន។ នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​របស់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​ ២៧​ កញ្ញា ម្សិលមិញ ​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច​ថា នឹង​ធ្វើ​មហា​បាតុកម្ម ឬ​កូដកម្ម​ទូទាំង​ប្រទេស ​នៅក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រសិន​បើ​ការ​ទាមទារ​របស់ខ្លួន​មិនបាន​សម្រេច​ផល​ទេ៕

ត្រូវតែធ្វើបដិវត្តន៍
ដើម្បីស្រោចស្រង់ជាតិ !
========================================================================

កំណែ​ទម្រង់ ឬ​បដិវត្តន៍​?


ស្តាប់បទវិភាគរបស់ ប៉ែន បូណា
(04:57)
សុក្រ 27 កញ្ញា 2013    


ដោយ ប៉ែន បូណា

ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា​មាន​លក្ខណៈ​កាន់​តែ​ស្រួច​ស្រាល់​ឡើង​ជា​ លំដាប់​ ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ​។ ឈាន​ចូល​អាណត្តិ​ទី​៥​នេះ​ មិន​ត្រឹម​តែ​អ្នក​នយោបាយ​ទេ​ ប៉ុន្តែ ជម្លោះ​ក្នុង​ស្ថាន​ភាព​ “ទឹក និង​ប្រេង” ក៏​បាន​បង្ហាញ​ឡើង​កាន់​តែ​ធ្ងន់​ធ្ងរ​ផង​ដែរ ក្នុង​ចំណោម​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។ អ្នក​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ទៅ​លើ​គណបក្ស​របស់​ខ្លួន​ឲ្យ​តស៊ូ​ប្រឆាំង​ជាមួយ​គណបក្ស​កាន់​អំណាច​ឲ្យ​ ទាល់​តែ​ឈ្នះ​។ តើ​កម្ពុជា ត្រូវ​ការ​កំណែ​ទម្រង់ ឬ​ត្រូវ​ការ​ធ្វើ​បដិវត្តន៍ ដើម្បី​ផ្លាស់​ប្តូរ​?


វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​បច្ចុប្បន្ន​នេះ​ហាក់​កំពុង​រុញ ​ច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ជម្រើស​ពីរ​នៅ​ចំពោះ​មុខ៖ តើ​គេ​ត្រូវ​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ជាតិ​ទាំង​ឡាយ​ដែល​មាន​ស្រាប់​ ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​ជាតិ​ទៅមុខ​ឲ្យ​បាន​លឿន? ឬ​ក៏​ត្រូវ​ការ​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នូវ​អ្វី​ ដែល​កំពុង​ដំណើរ​ការ​សព្វ​ថ្ងៃ?


នេះ​ជា​សំណួរ​ដែល​ទាមទារ​ឲ្យ​អ្នកនយោបាយ​និង​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ត្រូវ ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​មុន​នឹង​សម្រេច​ចិត្ត ពី​ព្រោះ​វា​ជា​ការ​សម្រេច​ចិត្ត​ដែល​មាន​ចរិត​កំណត់​ជោគ​វាសនា​ប្រទេស​ជាតិ ​ផង និង​ជោគ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ផង។ ដូច្នេះ គេ​គួរ​ស្វែង​យល់​អំពី​ជម្រើស​ទាំងពីរ​នេះ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន។


ជា​ការ​ពិត​ណាស់ ទាំង​អ្នក​នៅ​ក្រៅ​ឆាក និង​ក្នុង​ឆាក រាប់​ទាំង​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង​ផង​ហាក់​ដូចជា​យល់​ស្រប​គ្នា​ថា ការ​ដឹកនាំ​ប្រទេស​ត្រូវ​ការ​កំណែ​ទម្រង់​ដ៏​ស៊ីជម្រៅ​មួយ​ជា​ចាំ​បាច់​ ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​នានា​ដំណើរការ​ទៅ​ដោយ​រៀបរយ។ ជាក់ស្តែង ក្នុង​កិច្ចប្រជុំ​ដំបូង​របស់​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ដាក់​ចេញ​នូវ​នយោបាយ​កំណែ​ទម្រង់​ជា​ច្រើន។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ខ្លួន​ឯង​ក៏​យល់​ដែរ​ថា ការ​ដឹក​នាំ​ប្រទេស​មិន​អាច​បំពេញ​ចិត្ត​ម្ចាស់​ឆ្នោត​បាន​ឡើយ​ក្នុង​ ស្ថានភាព​ដូច​បច្ចុប្បន្ន។ ត្រង់​ថា កំណែ​ទម្រង់​នោះ​ទៅ​រួច​ឬ​មិន​រួច​វា​ជា​រឿង​មួយ​ផ្សេង​ទៀត។
ប៉ុន្តែ អ្វី​ដែល​ច្បាស់​លាស់​នោះ​គឺ ប្រព​ន្ធ័​ដឹកនាំ​ប្រទេស​នេះ​ត្រូវ​ការ​កំណែ​ទម្រង់​ដ៏​ស៊ីជម្រៅ​មួយ​ជា​ចាំ ​បាច់។ ដើម្បី​ឲ្យ​នយោបាយ​កំណែ​ទម្រង់​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រសិទ្ធភាព​វា​ទាមទារ​ ឲ្យ​មាន​ការ​ចូលរួម​ពី​កត្តា​ខាង​ក្នុង​ផង និង​កត្តា​ខាង​ក្រៅ​ផង។ កត្តា​ខាង​ក្នុង​មាន​ន័យ​ថា ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង​ត្រូវ​តែ​ហ៊ាន​ធ្វើ​កំណែ​ទម្រង់​ស៊ី ​ជម្រៅ​ដ៏​ពិត​ប្រាកដ​មួយ​ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ ចំណែក​កត្តា​ខាង​ក្រៅ​វិញ គណបក្ស​កាន់​អំណាច​ក៏​ចាំ​បាច់​ត្រូវ​បើក​ទូលាយ​ទទួល​យក​កិច្ច​ សហប្រតិបត្តិការ​ពី​បក្សប្រឆាំង សង្គម​ស៊ីវិល និង​ភាគី​ពាក់​ព​ន្ធ័ផ្សេងៗ​ទៀត។
នយោបាយ​កំណែ​ទម្រង់​ផ្តល់​ផល​ចំណេញ​ពីរ​យ៉ាង៖ ទី​១ គឺ​ការ​រីក​ចម្រើន​នៃ​ប្រទេសជាតិ​មាន​ល្បឿន​លឿន​ទៅ​មុខ និង​ទី២ គឺ​ការ​រក្សា​បាន​នូវ​ស្ថិរភាព​សង្គម​និង​នយោបាយ ជាពិសេស​គឺ​ការ​បញ្ចៀស​បាន​នូវ​ការ​បង្ហូរឈាម។ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ហាក់​ដូចជា​កំពុង​សម្លឹង​ឃើញ​ស្ថាន​ភាព​ខ្មៅ​ ងងឹត​យ៉ាង​ខ្លាំង។ ភាព​ខ្មៅ​ងងឹត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​លែង​រំពឹង​ទៅលើ​នយោបាយ​កំណែ​ ទម្រង់​ទៀត​ហើយ​និង​បែរ​ទៅ​ចង់​បាន​ការ​ផ្លាស់​ប្តូ​រទាំង​ស្រុង​តែ​ម្តង។ វា​ពិត​ជា​មាន​ហេតុ​ផល​ដែល​ជំរុញ​ឲ្យ​ពួក​គេ​មាន​ទុទិដ្ឋិនិយម​ចំពោះ​កំណែ​ ទម្រង់។ នោះ​គឺ​ភាព​អសកម្ម​ទាំងឡាយ​ដែល​ហាក់​មិន​អាច​កែ​បាន​របស់​គណបក្ស​ដឹកនាំ​ ប្រទេស។
ក្នុង​បរិបទ​នេះ អ្វី​ដែល​អ្នក​គាំទ្រ​បក្សប្រឆាំង រួម​ទាំង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ផង​ចង់បាន​គឺ​ការផ្លាស់ប្តូរ។ តាមពិត ពាក្យ​ផ្លាស់ប្តូរ​ត្រូវបាន​គណបក្ស​សង្គ្រោះជាតិ​ប្រើប្រាស់​ជា​ពាក្យ​ គន្លឹះ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ប៉ុន្តែ ទី​បំផុត ការ​ផ្លាស់ប្តូរ​តាមរយៈ​សន្លឹកឆ្នោត​នៅ​មិន​ទាន់​អាច​ទៅ​រួច​នៅ​ឡើយ។ ក្រោម​ ហេតុផល​នៃ​ការ​លួចបន្លំ​សន្លឹកឆ្នោត គណបក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​របស់​ខ្លួន​ទំនង​ជា​កំពុង​សាកល្បង​ផ្លូវ​ទី២​ក្នុង​ការ​ សម្រេច​ការ​ផ្លាស់​ប្តូរ​របស់​ខ្លួន​នៅក្រៅ​ប្រព័ន្ធ​បោះឆ្នោត​វិញ​ម្តង។
ទោះ​ជា​ជម្រើស​ណា​មួយ វា​ជា​សិទ្ធិ​របស់​បក្ស​នយោបាយ​និង​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នៃ​គណបក្ស​ នីមួយៗ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា ផល​វិបាក​របស់​វា​គឺ​ជា​បញ្ហា​រួម​របស់​ខ្មែរ​ទាំងអស់​គ្នា។ ដូច​មាន​ឧទាហរណ៍​បញ្ជាក់​ស្រាប់​ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​លើ​ឆាក​អន្តរជាតិ ការ​ផ្លាស់ប្តូរ​ក្រៅ​ប្រព័ន្ធ​បោះឆ្នោត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ការ​ធ្វើ​បដិវត្ត ភាគ​ច្រើន​ចៀស​មិន​ផុតពី​ការបង្ហូរ​ឈាម​ឡើយ។ ដូច្នេះ តើ​គួរ​បន្ត​អត់ធ្មត់​ដើម្បី​ជំរុញ​កំណែ​ទម្រង់​ដោយ​សន្តិវិធី​ ឬក៏​ដល់​ពេល​ដែល​ត្រូវធ្វើ​បដិវត្តន៍? នេះ​ជា​សំណួរ​ដែល​អ្នក​នយោបាយ និង​ម្ចាស់​ឆ្នោត​ត្រូវ​ពិចារណា​រក​ចម្លើយ​ដោយ​ផ្អែក​លើ​ទស្សនៈ​គ្រប់​ ជ្រុងជ្រោយ​ និង​ភាព​ចាស់ទុំ​ឲ្យ​បាន​ច្រើន​បំផុត។
គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​សុទ្ធ​តែមាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ បង្កើត​ឲ្យ​មាន​បដិវត្តន៍​ ឬ​ក៏​ការ​បញ្ចៀស​វា​ឲ្យ​ផុត​ដោយ​ងាក​មក​រក​កំណែ​ទម្រង់​តាម​គន្លង​ ប្រជាធិបតេយ្យ​វិញ។ រីឯ​ម្ចាស់​ឆ្នោត​រឹត​តែ​មាន​ចំណែក​សំខាន់​ថែម​ទៀត។ ការ​គិត​ខុស​តែ​មួយ​ជំហាន​អាច​បង្ក​វិនាសកម្ម និង​ការ​បែក​បាក់​ជាតិ​ធំធេង​ដែល​នឹកស្មាន​មិន​ដល់​ក៏​ថា​បាន៕
សុំនិយាយផង !

ដោយ​ លោក លី ឌៀប

ពីលោក លី ឌៀប
ជូន ជាពត៌មាន



សុំនិយាយផង ​!
ដោយ លោក លី ឌៀប

កំណាព្យ
រួមឈាមខ្មែរអើយ !
ដោយ លោកបុណ្យ មេត្តា

សុំនិយាយផង ​!
ដោយ លោក លី ឌៀប


វិទ្យុបដិវត្តន៍ ផ្កា ឈូក
ថ្ងែទី ២៨​ កញ្ញា ២០១៣


បងប្អូនជនរួមជាតិជាទីគោរព!
ថ្ងៃ២៣កញ្ញា២០១៣ ស្តេចសីហមុនីបានយាងធ្វើជាអធិបតីនៃការប្រជុំសភាលើកដំបូងនៃតំណាងរាស្ត្រជាប់ឆ្នោតនិងតំណាងរាស្ត្រចោរ (មាន៦៨នាក់)
ក្នុងនិតិកាលទី៥ នៅក្នុងមន្ទីរដ្ខសភា! ហ៊ុនសែនមិនឈឺក្បាលពីហិការនៃបក្សបក្សសង្គ្រោះជាតិទេ ហ៊ុនសែនមិនឈឺក្បាលពីការមិនទទួស្គាល់ពីអន្តរជាតិទេ។
បើស្តេចទីងមោងសីហមុនីប្រថាប់ត្រារួចហើយ គឺគ្រប់គ្រាន់
សំរាប់ហ៊ុនសែនដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រីចោរហើយ!
តើបក្សសង្គ្រោះជាតិនឹងនាំគ្នាចរចារក្បត់ប្រជាជាតិខ្មែរដើម្បីធ្វើការជាមួយសភាចោរនិងរដ្ឋាភិបាលចោរឫទេ? តើក្នុងរបបរាជានិយមទី២នេះ ខ្មែរអាចដេញយួន​ រំលំរបបផ្តាច់ការ និងអនុវត្តលទ្ធិប្រជាធិបតេយ្យបានឬទេ?
បក្សសង្គ្រោះជាតិនឹងក្លាយជាបក្សសង្គ្រោះចោរមែនឫទេ?
ប្រជាជាតិខ្មែរមិនត្រូវប្រគល់អំណាចខ្លួន
ឲ្យអ្នកដឹកនាំខ្មែរជាចោរក្បត់ជាតិដូចសព្វថ្ងៃនេះទេ!
ខ្មែរត្រូវបង្កើតក្រុមប្រឹក្សាជាតិអន្តរកាល 
ដើម្បីដោះស្រាយបញ្ហាខ្មែរ 
ឲ្យខាងតែបាន ព្រោះជាសិទ្ធិនៃប្រជាជាតិខ្មែរ!
ខ្មែរត្រូវងើបបះបោរដេញអាណានិមយួនឲ្យចេញពីស្រុកខ្មែរ​ ត្រូវទំលាក់ ហ៊ុនសែនឲ្យចេញពីអំណាច ដើម្បីសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ ខ្មែរត្រូវតែតស៊ូរហូតបានទទួលជ័យជំនះព្រោះជាសិទ្ធិរបស់គេ។ គេពុំអាចសំរេចគោលដៅទាំងនេះបានទេ បើគេទុករបបហ៊ុនសែនឲ្យនៅដដែល។ ខ្មែរត្រូវអនុវត្តយុទ្ធវិធិរំដោះជាតិដូចមហាត្មគន្ធី​  និងត្រូវ ទាមទារសិទ្ធិសេរីភាពដូចប្រទេសអារ៉ាប់ មានទុយនីហ្ស៉ី អេហ្ស៉ីប លីប៊ី ស៊ីរី! ដោយប្រជាជាតិ ជាមួយប្រជាជាតិ និងដើម្បីប្រជាជាតិ!
សព្វថ្ងៃកំលាំង២កំពុងប្រឈមមុខគ្នាប្រកបដោយមហាគ្រោះថ្នាក់៖
គឺម្ខាងប្រជាជាតិខ្មែរនិងម្ខាងទៀតគឺបក្សប្រជាជនហ៊ុនសែន
គាំទ្រដោយមហាអំណាចកុម្មុយនិស្តចិននិងយួន។
មានតែ ការធ្វីបដិវត្តន៍ផ្កាឈូក ក្នុងក្របខ័ណ្ឌ
កិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១នេះទេដែលអាច៖
១/  ​រំដោះប្រទេសកម្ពុជាចេញពីចិនយួនបាន
២/  រំលំរបបផ្តាច់ការហ៊ុនសែនបក្សប្រជាជនបាន
៣/​  ទើបបន្ទាប់មកអាចកសាងស្ថាប័នឯករាជ
និងអនុវត្តលទ្ធិប្រជាធិបតេយ្យបាន។
ដើម្បីខ្មែរអាចបោះឆ្នោតបានដោយសេរីនិងយុត្តិធម៌។
នេះជាឳកាសដ៏ល្អដែលប្រជាជាតិខ្មែរត្រូវសំរេច
ដកយកអំណាចរដ្ឋទាំងអស់មកកាន់វិញ!
 ពលរដ្ឋខ្មែរត្រូវឈប់គោរពអំណាចរដ្ឋបែបស៊ីវិលជាបន្ទាន់៖
 ដំបូងគឺពហិការប្រឆាំងការចចារ-រួបរួម-ឯកភាព-ក្បត់ជាតិនានា៖
ដើម្បីរកយុត្តិធម៌នៃសន្លឹកឆ្នោត ថ្ងៃ២៨ក្កដា២០១៣ឲ្យខាងតែបាន!
បន្ទាប់​ត្រូវរៀបចំស្ថាប័នឯករាជមុននឹងរៀបចំការបោះឆ្នោតជាថ្មី៖
​​តាមការបង្កើតក្រុមប្រឹក្សាជាតិអន្តរកាល​!
 បើប្រជាជាតិខ្មែរ ប្រឆាំងរបបផ្តាច់ការនេះបានជោកជ័
អំពើផ្តាច់ការ កញ្ជះគេ កាត់ទឹកដីឲ្យយួន មិនអាចបន្តបានទៀតទេ!
​​ប្រទេសខ្មែរនឹងលែងរស់ក្រោមអាណានិគមយួន​ ឈប់ បាត់ទឹកដី!
ប្រទេសខ្មែរនឹង​ មានសេរីភាព​ ស្គាល់លទ្ធិប្រជាធិបតេយ្យ !
មានតែ មហាបាតុកម្ម​ និងការឈប់ស្តាប់បង្គាប់រដ្ឋអំណាចជាទួទៅ 
យ៉ាងគគ្រឹកគគ្រេង បែបស៊ីវិល​ អហឹង្សា ទាំងអស់គ្នា ជានិច្ចនិរន្ត 
ជាមួយប្រជាពលរដ្ឋខ្មែរនេះទេ ដែលអាចស្រោចស្រង់ 
ប្រទេសកម្ពុជា និង ប្រជាជាតិខ្មែរ ឲ្យបានទទួលជ័យជំនះ ៖​ 
ព្រោះ ឯករាជ្យ សេរីភាព និង​ លទ្ធិប្រជាធិបតេយ្យ… 
ជាគោលបំណងត្រឹមត្រូវស្របច្បាប់!​
បើប្រជាជាតិខ្មែរ ក្នុងស្រុកនិងក្រៅស្រុក និងយុវជន
មានសេចក្តីក្លាហាន ធ្វើបដិវត្តន៍ផ្កាឈូក នោះប្រជាជាតិខ្មែរនឺងឈ្នះ!
សូមប្រជាជាតិខ្មែរក្នុងស្រុកនិងក្រៅស្រុកក្រោកឡើង!
ទប់ស្កាត់កុំឲ្យ សភារចោរនិងរដ្ខាភិបាលចោរ
មានដំណើរការដោយរលូនបានជាដាច់ខាត!​
សូមស្តាប់សេចក្តីអធិប្បាយរបស់ ោកអ៊ូចល។ 
Wake Up ! Levez-Vous!
សូមស្តាប់ វិទ្យុបដិវត្តន៍ ផ្កា ឈូក ថ្ងែទី ២៨/​ កញ្ញា/ ២០១៣។ 
និងដើម្បីតាមដានស្ថានការណ៍ស្រុកខ្មែរ:
សូមអរគុណ!
La  Radio Khmer  Lotus Revolution
du 28 Septembre 2013,  via Internet.



Chers Tous,
Le 23 Septembre 2013, le Roi Sihamoni a Présidé la 1ere Réunion du 5e Mandat de L’Assemblée Nationale (68 députés élus ou voleurs sur 123). Hun Sen n’a pas besoin ni de CNRP ni de la Communauté internationale pour le Soutenir. Le Cachet du Roi lui Suffit pour Rester 1er Ministre Voleur !.  
Le Roi, le CNRP et le PPC sont-ils en train de s’Entendre
pour Conclure leur Haute Trahison ?
Le Parti de Sauvetage National ( PSN) est-il en train
de devenir le Parti de Sauvetage des Voleurs (PSV) ?
La Nation khmère ne devra pas Remettre son Pouvoir aux Traitres. Elle devra Stopper l’Ingérence Chinoise dans les Affaires cambodgiennes. Elle devra Mettre fin  à la Colonisation vietnamienne au Cambodge. Elle devra Déposer Hun Sen comme Dictateur. Pour la Liberté et la Démocratie. Elle devra Combattre jusqu’à la Victoire : c’est son droit. Le peuple ne pourra pas Réaliser ces Objectifs en Laissant le Régime Hun Sen en place. Il devra Appliquer la Stratégie de Libération de Gandhi …, et celles des Pays arabes dont la Tunisie, l’Egypte, la Libye, la Syrie …, par la peuple, avec le peuple et pour le peuple.
La Révolution khmère du Lotus
voit deux forces très dangereuses face à face :
 le Peuple khmer d’un côté ; de l’autre, le PPC Hun Sen khmer rouge,
soutenu par deux pays Communistes : le Vietnam et la Chine 

Seule la Révolution du Lotus Pourra :
1/ Libérer le Cambodge de la Colonisation Vietnamienne
2/ Abattre le Régime Dictatorial PPC-Hun Sen
3/ Afin d’Installer des Institutions Indépendantes
Pour la Démocratie!
La Situation est très Favorable
à la Reprise de tous les Pouvoirs  par la Nation Khmère!
Comment Déclencher la Désobéissance Civile Généralisée ?
D’abord  Boycotter des Négociation- Réconciliation- Trahison :
Pour Exiger la Vérité sur des élections du 28 Juillet 2013!
Ensuite Créer des Institutions Indépendantes
avant d’Organiser des Elections libres :
Par la Formation du Conseil National de Transition (CNT)!
​​ Par Boycott , par Manifestations,  et par Désobéissance Civile généralisée Non Violente: le Cambodge et son peuple  gagneront car leurs Revendications (Indépendance, Liberté & Démocratie…) sont légitimes… !
Seule cette Désobéissance Civile Généralisée Permanente
Pourra Sauver le Cambodge!
Peuple Cambodgien (de l’intérieur et d’outre-mer)
& Jeunesse Khmère : Levez-Vous!
Faites la Révolution khmère du Lotus!
Ensemble, Vous Gagnerez !

Ecoutez  La  Radio Khmer  Lotus Revolutiondu 28 Septembre    2013,  via Internet.
Pour  suivre  la situation du Cambodge :
Cordialement
Merci